Monday, July 12, 2021

ប្រជាពលរដ្ឋក្រុងសៀមរាបចំនួន១០,៧៩៥នាក់ ស្រីចំនួន ៥,៧៨៥នាក់បាន ចាក់វ៉ាក់សាំង ដូសទីមួយរួចរាល់

 សៀមរាប៖ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈ កម្មការកាតព្វ កិច្ចចាក់វ៉ាក់ សាំងបានអនុញ្ញាតនិងផ្តល់វ៉ាក់សាំងសម្រាប់ចាក់ដល់ប្រជាពលរដ្ឋខេត្តសៀមរាបរួចមក គិត ត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ប្រជាពលរដ្ឋចំនួន១០,៧៩៥នាក់ ស្រីចំនួន ៥ ,៧៨៥នាក់បានទទួលវ៉ាក់សាំងដូសទីមួយ។ ដោយឡែកប្រជាពលរដ្ឋ ដែលគ្រូពេទ្យ មិនអនុញ្ញាតចាក់ឱ្យមានចំនួន ៧២នាក់ ស្រី ៥៨នាក់ ដោយសារពួកគាត់មានបញ្ហាសុខភាព។

សូមបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តបានរៀបចំការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋជាពីរជំហាន ក្នុងនោះជំហានទីមួយគឺចាក់តាមបណ្តាសង្កាត់ទាំង១២ក្នុងក្រុងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ហើយជំហានទីពីរគឺអនុវត្តតាមបណ្តាស្រុក ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ។

ទន្ទឹមនឹងការទទួលបានការចាក់វ៉ាក់សាំងនេះ រដ្ឋបាលខេត្តក៏ដូចជាប្រជាពលរដ្ឋសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន គណៈកម្មការកាតព្វកិច្ចចាក់វ៉ាក់សាំង និងក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ដែលបានរៀបចំនិងបានចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋក្នុងក្រុងសៀមរាបនាពេលនេះ។

ជាមួយនឹងយុទ្ធនាការចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប រដ្ឋបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមអនុវត្តដូចខាងក្រោម ៖
១- រក្សាគម្លាត សណ្តាប់ធ្នាប់ នៅទីតាំងចាក់វ៉ាក់សាំង តាមសង្កាត់នីមួយៗ
២.-សូមកុំប្រជៀត ដណ្តើម និងព្យាយាមរុញគ្នា ដើម្បីបានចាក់មុន
៣-ប្រជាជនដែលនៅតាមបណ្តាស្រុក សូមរងចាំជំហានបន្ទាប់ សូមកុំព្យាយាមមកចុះឈ្មោះចាក់វ៉ាក់សាំងក្នុងក្រុងសៀមរាប ព្រោះយើងនឹងមានយកវ៉ាក់សាំងទៅចាក់នៅស្រុករបស់បងប្អូនផ្ទាល់។
៤- សូមសហការជាមួយ ចៅសង្កាត់ អ្នកសម្របសម្រួលតាមមណ្ឌលចាក់វ៉ាក់សាំង ដែល នៅ ក្បែរផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ
៥- ចំពោះប្រជាជនក្រៅខេត្តសៀមរាប រងចាំវ៉ាក់សាំង ដែលគណៈកម្មការ បានចាត់ ចែងទៅ តាមបណ្តាខេត្តរបស់លោកអ្នក៕









No comments:

Post a Comment