Sunday, June 27, 2021

វីដេអូឯកសាររបស់គណៈចលនាមហាជន ដើម្បីចូលរួមអបអរសាទរខួបលើកទី៧០ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

 (ភ្នំពេញ)៖ គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានផ្ដួចផ្ដើមគំនិតផលិតវីដេអូឯកសារ ដើម្បីចូលរួមអបអរសាទរខួបលើកទី៧០ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។

វីដេអូឯកសារមានរយៈពេល២៥នាទីនេះ ឆ្លុះបញ្ចាំងពីប្រវត្តិសាស្ដ្រជុំវិញឆ្នាំ១៩៥១ និងបុព្វហេតុនៃកំណើតគណបក្សប្រជាជនកម្ពុជា ព្រមទាំងដំណើរ នៃកិច្ចខិតខំប្រឹងប្រែង ការតស៊ូ ស្នាដៃ និងសមិទ្ធផលនានា ដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាន ក្នុងការស្ដារ កសាង បង្រួបបង្រួម និងអភិវឌ្ឍន៍ ប្រទេសជាតិឲ្យរីកចម្រើន ក្នុងដំណាក់កាលសំខាន់ៗ នៃរយៈពេល៧០ឆ្នាំចុងក្រោយ សម្រាប់ជាចំណេះដឹងដល់សាធារណជន ជាពិសេសយុវជនជំនាន់ក្រោយ ក្នុងការស្វែងយល់អំពីប្រវត្តិសាស្ដ្រ និងគុណតម្លៃរបស់គណបក្សប្រជានកម្ពុជា។

សូមទស្សនាវីដេអូទាំងស្រុងនៅខាងក្រោមនេះ៖



ចម្រៀង៖ ខួប​៧០ ថ្ងៃកំ​ណើត​គណបក្ស​ប្រជា​ជន​កម្ពុជា​ ២៨មិថុនា ឆ្នាំ​១៩៥១ -២៨ មិថុនា ឆ្នាំ​២០២១ អបអរសាទរខួប​អនុស្សាវរីយ៍លើកទី៧០ ថ្ងៃកំ​ណើត​គណបក្ស​ប្រជា​ជន​កម្ពុជា​ ២៨មិថុនា ឆ្នាំ​១៩៥១ -២៨ មិថុនា ឆ្នាំ​២០២១។ ខ្មែរបាន​រស់​ព្រោះ​មាន​សម្តេច​តេជោ ​ប្តូរជីវិត​សង្គ្រោះ​ជាតិ​ខ្មែរ។ អរគុណ​សម្តេច​តេជោ ហ៊ុន សែន​ អរគុណ​សន្តិភាព​!



No comments:

Post a Comment