Thursday, September 10, 2020

ក្រសួងអភិវឌ្ឍន៍ជនបទសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ និងផ្លូវក្រាលក្រួសក្រហមជូនមជ្ឈមណ្ឌលយោ ធិនពិការ ៣១៧ គូលែន

 សៀមរាប៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ លោក ចាន់ ដារ៉ុង រួមជាមួយមន្រ្តីរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និង មន្រ្តីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះពិនិត្យ និង វាយតម្លៃគុណភាពផ្លូវចំនួន២គម្រោង ស្ថិតនៅមជ្ឈ មណ្ឌលយោធិនពិការ ៣១៧ គូលែន ខេត្តសៀមរាប រួមមាន៖

– គម្រោងទី១ ផ្លូវក្រាលកៅស៊ូប្រភេទពីរជាន់(DBST) ចំនួន១ខ្សែ ប្រវែង ២ ៩០០ម. ទទឹង ៦ម. និងចិញ្ចើមក្រាលក្រួសក្រហមម្ខាងៗ ១ម. កម្រាស់ ០,២ម. សាងសង់លូមូលមុខចំនួន ១កន្លែង។

– គម្រោងទី២ ផ្លូវក្រាលក្រួសក្រហមចំនួន១ខ្សែ ប្រវែង ៣ ៦០០ម. ទទឹង ៦ម. កម្រាស់ ០,២ម. ទទឹងដីស ៧ម. សាងសង់លូមូលមុខមួយចំនួន ៥កន្លែង លូមូលមុខពីរចំនួន ២កន្លែង និងស្ថាបនា ផ្លូវចូលលំនៅស្ថានចំនួន ១៤៧កំណាត់ ប្រវែងសរុបចំនួន ២ ៦៤០ម. ទទឹង ៥ម. កម្រាស់ ០,១ម ដែលទើបបញ្ចប់ការងារ ១០០%៕






No comments:

Post a Comment