Friday, May 22, 2020

កម្មវិធីផ្តល់ស្បៀងអង្ករ និងគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋសម្រាបធ្វើការដាំដុះដោយធម្មជាតិ ដើម្បីផ្គត់ផ្គង់គ្រួសារ និងទីផ្សារ

ពោធិ៍សាត់៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ឹង គឹមលាង តំណាងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងលោក លោកស្រី ជាច្រើនរូបទៀត បានចុះធ្វើការចែកជូននៅអង្ករ គ្រាប់ពូជ ដល់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋចំនួន១៦០គ្រួសារ ដែលស្ថិតក្នុងសង្កាត់ចំរើនផល និងសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
នៅក្នុងការសំណេះសំណាលនោះផងដែរ លោកក៏បានធ្វើការសំនូមពរដល់ពុក ម៉ែ បងប្អូនទាំងអស់មេត្តាចូលរួមចិញ្ចឹមសត្វពាហនៈបន្ថែមបន្ទាប់ពីធ្វើការបង្កបង្កើនផលដំណាំ ដើម្បីជួយសម្រាលបន្ទុកជីវភាពក្នុងគ្រួសារ និងសុំឱ្យពួកគាត់បង្កើនការដាំដុះបន្លែធម្មជាតិគ្មានជាតិគីមី «បន្លែខ្មែរថែសុខភាពខេត្តពោធិ៍សាត់» សម្រាប់បរិភោគតាមគ្រួសារ ហើយប្រសិនបើ ការដាំដុះនោះលើសកំណត់ លោកសន្យានិងទទួលទិញបន្លែធម្មជាតិទាំងនោះ ដើម្បីធ្វើការលក់បន្តក្នុងខេត្ត និងរកទីផ្សារនាំចេញក្រៅខេត្ត ។
ក្នុងឱកាសនោះផងដែរ លោកក៏បានជំរុញបន្ថែមដល់ប្រជាពលរដ្ឋ ឱ្យមានការដាំដុះ(បន្លែខ្មែរថែសុខភាព) ជាលក្ខណៈសហគមន៍ តាមស្តង់ដាដោយគ្មានជាតិគីមី ស្របតាមអនុសាសន៍របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៃអន្តរកាលជំងឺកូវីដ១៩ វាយប្រហារសេដ្ឋកិច្ចសកលលោក ។ ទោះបីជំងឺកូវីដ១៩ ត្រូវរលាយបាត់ពីសកលលោក តែការទទួលធ្វើទីផ្សារបន្លែធម្មជាតិនៅតែបន្តជារាងដរាបសម្រាប់ខេត្តពោធិ៍សាត់ ៕








No comments:

Post a Comment