លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តាំផ្ញើទៅប្រជាពលរដ្ឋ សូមកុំឲ្យមានការភ័យព្រួយ ចំពោះការធ្វើសមយុទ្ធ នៅខេត្តសៀមរាប និងខេត្តស្វាយរៀង។ ក្រៅពីការផ្តាំផ្ញើហើយ លោកក៏បានស្នើឲ្យមនុស្សចំនួន កុំផ្សព្វផ្សាយនៃការ សមយុទ្ធជារឿងអកុសល ព្រោះជាការធ្វើសមយុទ្ធ ធម្មតាប៉ុណ្ណោះ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើនថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ប្រមាណ ជិត៣ពាន់នាក់ ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា «នៅព្រឹកនេះមានការធ្វើ សមយុទ្ធចំនួន២ គឺមួយនៅសៀមរាប គឺជាការសមយុទ្ធ អំពីការធ្លាក់យន្តហោះ ប៉ុន្តែកុំឲ្យមានការភ័យព្រួយ ឬប្រើបណ្តាញសង្គម លើកឡើងមួលបង្កាត់ ពីការធ្លាក់យន្តហោះជាដើម។ មិនមែនជាធ្លាក់ យន្តហោះមែនទែនទេ»។ ចំណែកនៅស្វាយរៀងវិញ លោកបានបន្តថា «គឺជាសមយុទ្ធជួយ សង្រ្គោះមហន្តរាយ រវាងកម្ពុជានិងវៀតណាម និងកុំឃោសនា អកុសលណាមួយ»៕
No comments:
Post a Comment