ព្រះវិហារ៖ នៅព្រឹកថ្ងៃ អង្គារ៍ ទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ បងប្អូនប្រជាពលរដ្ឋរស់នៅក្រុងព្រះវិហារ រីករាយ និងមកទទួលសេវា ការពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្មគ្រ័ចិត្តរបស់អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានអញ្ជើញចុះសំណេះសំណាល ជាមួយ បងប្អូនប្រជាពលរដ្ឋដោយមានប្រសាសន៍ថា នេះបានបង្ហាញឲ្យឃើញពីយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ថ្នាក់ ដឹកនាំ ជាពិសេសលោក មាស សុភា និងលោក សួស យ៉ារ៉ា។ លោកអភិបាលខេត្ត ក៏បានធ្វើការណែនាំអោយ ក្រុមគ្រូពេទ្យ ត្រូវយកចិត្តទុកដាក់ព្យាបាលជម្ងឺជូនបងប្អូនប្រជាពលរដ្ឋអោយអស់លទ្ធភាព និងព្យាបាលអោយ បានគ្រប់ៗគ្នាផងដែរ ៕
No comments:
Post a Comment