នៅក្នុងកិច្ចសម្ភោធដាក់អោយប្រើប្រាស់សាលានោះផងដែរ លោក អ៊ឹង គឹមលាង ក៏បានអញ្ជើញមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើ និងសួរសុខទុក្ខការគិតគូរបស់ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់មកលើពុក ម៉ែ បងប្អូនទាំងអស់គ្នាផងដែរ។
លោកក៏បានលើកឡើង និងពន្យល់ណែនាំខ្លះៗដល់យុវជនយើងសូមជៀសអោយឆ្ងាយពីគ្រឿងញៀន ព្រោះថាគ្រឿងញៀន ទាំងនោះវាមិនបាននាំយកផលប្រយោជន៍អ្វីដល់យើងទេវាមានតែបំផ្លាញអនាគត់យើងលើសដើម។ បន្ទាប់មកលោក ទី នរិន្ធ បាននិមន្តព្រះសង្ឈចាក់ទឹកជម្រៈភាពចង្រៃចេញពីបងប្អូន ទាំងផងដែរ។
លោកបានបន្តទៀតថាអ្វីដែលពួកយើងរស់បានសុខស្រួលដល់ តំណាក់កាលនេះគឹស្ថិតក្រោមការខិតខំ ប្រឹង ប្រែង របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលលោកបានតស៊ូអស់រយៈពេលជាង៣០ឆ្នាំនេះ លោកបានរំលាយអស់រាល់បក្សប្រឆាំង ដើម្បីអោយកូនខ្មែររបស់លោករស់នៅបានដោយសុខសេរីភាពដ៏ពេញលេញ លោកបានព្រួតដៃគ្នាផ្តួលរំលំពួក ក្បត់ជាតិរបបខ្មៅងងឺត លោកពុះពារគ្រប់ឧបសគ្គគ្រប់ជំនាន់មិនខ្លាចខ្យល់ព្យុះអ្វីទាំងអស់។ ដូច្នេះបងប្អូនយើងត្រូវតែបន្តការគាំទ្រចំពោះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាបន្តទៀត។
ចំពោះក្នុងខេត្តពោធិ៍សាត់វិញក៏ដូចគ្នាដែរ លោកអភិបាលខេត្ត ក៏បានប្រឹងប្រែងណាស់ដែរលោកបាន ធ្វើផ្លូវជាច្រើនដូចជា ផ្លូវ55 ជាដើម ក៏ដូចជាស្ពានក្បាលហុងដែលកំពុងតែធ្វើការសាងសង់ថ្មី វត្តអារ៉ាម សាលារៀន ។ល។ បន្តមកទៀតលោក ទី នរិន្ធ ក៏បានធ្វើការ ផ្ដាំផ្ញើបន្ថែមដល់បងប្អូនយុវជនយកចិត្តទុកដាក់ អោយខ្ពស់អំពីបញ្ហានានាដែលនៅជុំវិញខ្លួនរាល់បញ្ហាដែល យុវជនយើងដោះស្រាយមិនចេញគឺយើងត្រូវបញ្ជូនមកថ្នាក់លើជួយ យើងមិនត្រូវស្តុបទុកចោលនោះឡើយ ព្រោះអីយុវជនគឺជា សសរទ្រូងនៃប្រទេសជាតិត្រូវការពារជាតិផងដែរ ៕
No comments:
Post a Comment