ការបើកសម័យប្រជុំលើកដំបូងនេះ ត្រូវបានធ្វើឡើងក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះមហាក្សត្រ ហើយក៏មានការចូលរួមពីឥស្សរជនជាន់ខ្ពស់មកពីស្ថាប័នផ្សេងទៀតដូចជា លោក ហេង សំរិន ប្រធានរដ្ឋសភា, លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀតផងដែរ។
សូមបញ្ជាក់ថា ព្រឹទ្ធសភា មានអាណត្តិ៦ឆ្នាំ។ សមាជិកព្រឹទ្ធសភា មានចំនួន៦២រូប ដែលស្មើនឹងពាក់កណ្តាល នៃសមាជិករដ្ឋសភា។
បន្ទាប់ពីបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំរួចហើយ លោក សាយ ឈុំ ក៏បានប្រកាសបិទបញ្ចប់កិច្ចប្រជុំ លើកដំបូងនេះតែម្តង ៕

No comments:
Post a Comment