គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងធ្វើការចាប់ឆ្នោតជាសាធារណៈ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨នេះ ដើម្បីកំណត់លេខរៀងគណបក្សនយោបាយ ដែលចូលរួមបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភាអាណត្តិទី៤។
ការចាប់ឆ្នោតនេះ នឹងធ្វើឡើងនៅក្រសួងមហាផ្ទៃវេលាម៉ោង ៨:៣០នាទីព្រឹក ក្រោមអធិបតីភាព លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប ហើយលទ្ធផលនៃការចាប់ឆ្នោតនេះ នឹងប្រកាសដោយ លោក ទេព នីថា អគ្គលេខាធិការនៃគ.ជ.ប ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ៦២អាសនៈ អាណត្តិទី៤ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ គណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែង សម្រាប់ការបោះឆ្នោតនេះមានចំនួន៤គណបក្សរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ។
ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ខុសពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត។ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា មានអង្គបោះឆ្នោតតែតំណាងរាស្រ្តក្នុងតំណែង ១២៣រូប និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែង ១១,៥៧២រូប ពោលការបោះឆ្នោតជ្រើសសមាជិកព្រឹទ្ធសភា មិនមានការចូលរួមពីប្រជាពលរដ្ឋទូទៅនោះឡើយ ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់គ.ជ.ប ៖
No comments:
Post a Comment