នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រធានរដ្ឋសភា លោក ហេង សំរិន និងសមាជិក សមាជិការដ្ឋសភា តំណាងឱ្យមន្រ្តីរាជការទាំងអស់នៅក្នុងស្ថាប័នព្រឹទ្ធសភា បានអញ្ជើញចូលរួមទិវាខួបលើកទី៦៤ នៃទិវាបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា ១៩៥៣- ០៩ វិច្ឆិកា ២០១៧) ដែលប្រារព្ធធ្វើឡើងនៅវិមានឯករាជ្យ រាជធានីភ្នំពេញ ក្រោមព្រះរាជាធិបតីភាពព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ទិវាបុណ្យឯករាជ្យជាតិ គឺត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំដើម្បីរំលឹកដល់ស្នាព្រះហស្ថរបស់ព្រះមហាវិរៈក្សត្រខ្មែរ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានដឹកនាំព្រះរាជបូជនីយកិច្ចទាមទារបាននូវឯករាជ្យពីអាណានិគមបារាំង នៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ១៩៥៣ ដែលធ្វើឱ្យកម្ពុជាទទួលបានឯករាជ្យមកដល់សព្វថ្ងៃនេះ៕
No comments:
Post a Comment