តាមរយ:កម្មវិធីសំណេះសំណាលនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរកឃើញបញ្ហាប្រឈមជាច្រើនរបស់កម្មករ កម្មការិនី ក្នុងការបម្រើការងាររបស់ពួកគេ ហើយក៏បានផ្តល់ដំណោះស្រាយជាបន្តបន្ទាប់។ តាមរយៈជំនួបជាបន្តបន្ទាប់នេះ លោក ហ៊ុន សែន ក៏បានផ្តល់នូវកញ្ចប់អត្ថប្រយោជន៍ជាបន្តបន្ទាប់ដល់បងប្អូនកម្មករ កម្មការិនី ដើម្បីពង្រឹងសន្តិភាព ស្ថិរភាព ការរក្សានិងបង្កើតការងារជូនកម្មករ និយោជិត ការសម្រួលដល់ការវិនិយោគ ការលើកកម្ពស់ជីវភាពរបស់កម្មករ និយោជិត និងនិយោជកផងដែរ។
ជាការកត់សម្គាល់គ្រប់ជំនួបរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយកម្មករ កម្មការិនី ទទួលបានការគោរពស្រឡាញ់ជាខ្លាំងពីសំណាក់កម្មករ កម្មការិនី ហើយពួកគេក៏បានព្យាយាមថតរូបជាមួយលោកដើម្បីទុកជាអនុ ស្សាវរីយ៍ផងដែរ។ នេះគឺជាការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការរស់នៅ និងការបម្រើការងាររបស់ពួកគេពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ក្រុមកម្មករ កម្មការិនី បានចាត់ទុកលោក ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេសដែលតែងតែគិតគូរយកចិត្តទុកដាក់សុខទុក្ខរបស់ប្រជាពលរដ្ឋ៕


No comments:
Post a Comment