ក្នុងឱកាសនោះ លោក សុខ សូកាន បានរំលឹកអំពីអនុស្សាវរីយ៍របស់សម្តេចវិបុលបញ្ញា សុខ អាន ដែលតែងតែយកចិត្តទុកដាក់ ទំនុកបម្រុង និងស្រឡាញ់ទូកងទាំងពីរនេះជាខ្លាំង។ លោកបានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ចំណុះទូក និងគណៈកម្មការគ្រប់គ្រងទូករហូតដល់ទទួលលទ្ធផលគួរជាទីមោទនៈដែលទូកស្រីសសុខសែនជ័យ ទទួលបានចំណាត់ថ្នាក់លេខ ៣ និង ទូកគិរីវង់សុខសែនទទួលបានចំណាច់ថ្នាក់លេខ ៤ ទូទាំងប្រទេស។ លោក សុខ សូកាន ក៏ថ្លែងអំណរគុណដល់លោកឧបនាយករដ្ឋមន្រី្ត ប៊ិន ឈិន លោក បួន លឹមហេង និង សប្បុរសជនដែលបានជួយឧបត្ថម្ភទ្រទ្រង់ទូក និង អរគុណដល់គណៈកម្មការគ្របគ្រងទូក និងចំណុះទូកចំពោះការខិតខំប្រឹងប្រែង។ លោកបានបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក គឺបង្ហាញពីការសាមគ្គីគ្នា ដូច្នេះយើងត្រូវរួមសាមគ្គីគ្នា ដើម្បីការពារសន្តិភាព និងគាំទ្ររាជរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោក សុខ សូកាន សង្ឈឹមយ៉ាងមុតមាំថា ទូកទាំងពីរនឹងទទួលលទ្ធផលល្អបន្ថែមទៀតនៅឆ្នាំក្រោយ។ ជាចុងក្រោយលោក បានឧបត្ថម្ភដល់ចំណុះទូកនូវថវិកា ២០ ម៉ឺនរៀល/ម្នាក់ អង្ករ ៥០គីឡូ/ម្នាក់ លោក អ៊ុំ ឈុនស្រ៊េង ប្រធានគណៈគ្រប់គ្រងទូក ចំនួន ២ លាន និងស្រាបៀរ ២០ កៀស ដល់ចំណុះទូកទាំងពីរ៕
No comments:
Post a Comment