កែប៖ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ រដ្ឋបានខេត្តកែប ដោយមានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត បាននិងកំពុងអនុវត្តយុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាព ដឹកនាំដោយ លោក ទេព យុទ្ធី អភិបាលរងខេត្ត និងលោកប្រធានមន្ទីរ និងមានចូលរួមពីស្នងការនគរបាលខេត្ត ក្រុមការងារនគរបាលចរាចរណ៍ មន្ទីរអង្គភាពមួយចំនួនចំណុះខេត្ត និងមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូន នៅផ្លូវជាតិលេខ៣៣ ត្រង់ទីតាំងផ្សារដំណាក់ចង្អើរ។
លោក ទេព យុទ្ធី បានមានប្រសាសន៍ថា មន្ត្រីរាជការទាំងអស់ត្រូវតែធ្វើជាគំរូឈានមុខគេក្នុងការបើកបរ ជាពិសេសការប្រើប្រាស់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ និងសូមអោយប្រជាពលរដ្ឋទាំងអស់ អនុវត្តអោយបានត្រឹមត្រូវគ្រប់ពេលវេលា នូវច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីកាត់បន្ថយបាននូវអត្រាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ដល់អាយុជីវិត។
សូមបញ្ជាក់ដែរថានៅព្រឹកថ្ងៃទី៣០ ខែតុលានេះ មន្ត្រីរាជការចូលរួមចំនួន ៨៧នាក់ស្រី១២នាក់ អ្នកទទួលមួកចំនួន ១២៥នាក់ ស្រី ២៩ នាក់ សៀវភៅច្បាប់ចរាចរណ៍ចំនួន ១២៥ក្បាលសៀវភៅ អ្នកបើកបរទោចក្រយានយន្តគួរយល់ដឹងចំនួន១២៥ក្បាល ខិតបណ្ណអប់រំផ្សេងៗចំនួន៨៧៥ បណ្ណ បិទស្ទិគរ័ចំនួន ៣០Km/h ចំនួន១២៥ បណ្ណ៕
No comments:
Post a Comment