ក្នុងការចាប់ខ្លួនតំណាងរាស្ត្រទាំងបីរូបនេះ មានការចាប់អារម្មណ៏ពីគ្រប់មជ្ឈដ្ឋាន រួមមាន៖
ទោះបីតំណាងរាស្តទាំងនោះមានអភ័យឯកសិទ្ធិសភា ក៏នៅតែលោកប្រធានាធិបតីបញ្ជាឲ្យចាប់មកដែរ ដោយសំអាងពីផលប្រយោជន៏សរអាធំជាងអ្វីទាំងអស់ ។
លោក សុខ ឥសាន បានចោទជាសំនួរថា ចុះការចាប់ខ្លួនតំណាងរាស្ត្រនៅកម្ពុជា ក៏ដើម្បីការពារផលប្រយោជន៏ប្រទេសកម្ពុជាដែរនោះ យ៉ាងណាដែរ?
នៅពេលចាប់តំណាងរាស្ត្រនៅកម្ពុជា វិទ្យុអាស៊ីសេរី ក៏ដូចវិទ្យុនានាបានផ្សាយឥតឈប់ ដោយសង្កត់ធ្ងន់ថារំលោភអភ័យឯកសិទិ្ធសភា ។
ឥឡូវដល់ មានការចាប់តំណាងរាស្ត្រអាមេរិក អត់មានព្ញការផ្សាយពីវិទ្យុអាស៊ីសេរីនិងវិទ្យុនានាទេ ។ នេះបានហៅថាវិទ្យុឯករាជ្យ និងមានវិជ្ជាជីវៈមែន ។
លោក សុខ ឥសាន បានបន្ថែមទៀតថា តើអស់លោកបណ្ឌិតនិងអ្នកវិភាគនយោបាយ មានបានមើលឃើញ និងដឹងពីព៌តមានចាប់ខ្លួនតំណាងរាស្ត្រនៅសរអា ដែរទេ បានជាស្ងាត់ឈឹងដូចចោរលួចសេះអញ្ចឹង ?
ដល់ពេលនេះ ទើបកាន់តែបញ្ជាក់ច្បាស់ថាអស់លោកជាអ្នកណា ឈរនៅខាងណា មានឯករាជ្យភាព ឬយ៉ាងណា ?

No comments:
Post a Comment