លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការផ្ទេរបច្ចេកវិទ្យាកសិកម្មឲ្យដល់ដៃប្រជាកសិករ គឺជាគន្លឹះដ៏សំខាន់សម្រាប់បង្កើនផលិតភាពផលិតផលកសិកម្មឲ្យ បានសមស្របទៅតាមនិន្នាការទីផ្សារកសិផលនាពេលបច្ចុប្បន្ន ។
លោកស្រី សៀង ឯមទទឹម សាកលវិទ្យាធិកានៃសាកលវិទ្យាល័យបាត់ដំបង បានបញ្ចាក់បន្ថែមថា មជ្ឈមណ្ឌលនេះ មិនគ្រាន់តែជាថ្នាលសាបគ្រាប់ពូជធនធានមនុស្សល្អសម្រាប់វិស័យកសិកម្មប៉ុណ្ណោះទេ តែក៏ជាកន្លែងផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មសមស្របទៅ និងស្ថានភាពភូមិសាស្រ្ត អាកាសធាតុ ក្នុងខេត្តបាត់ដំបងផងដែរ ។
លោក ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ខេត្តបាត់ដំបងគឺជាខេត្ត ដែលលមានសក្តានុពលលើវិស័យកសិកម្ម ក្នុងនាមលោកផ្ទាល់ និងថ្នាក់ដឹកនាំ ប្រជាពលទូទាំងខេត្ត មានមោទនភាពជាអនេកដែលអង្គការ USAID សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដុតដៃដុតជើងនាំយកមជ្ឈមណ្ឌលនេះមកដាក់ ក្នុងខេត្តបាត់ដំបង ស្របពេលដែលប្រជាកសិករចង់បានចំណេះដឹង ចំណេះធ្វើ បច្ចេកវិទ្យាថ្មីៗយកទៅអនុវត្តផ្ទាល់ដើម្បីបង្កើនលទ្ធភាពចិញ្ចឹមលើផ្ទៃដីដដែល ៕
No comments:
Post a Comment