លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា គណបក្សប្រឆាំង បានតាំងខ្លួនជាអ្នក«ទារ៣»យ៉ាងដូចជា៖ ១-ទារដូររបប ២-ទារតម្លើងប្រាក់បៀរវត្ស និង៣-ទារធ្វើបាតុកម្ម ! ហើយលោក ហ៊ុន សែន បញ្ជាក់ថា លោកមិនអនុញ្ញាតិឱ្យមានរឿងដូចឆ្នាំ២០១៣កើតឡើងម្តងទៀតទេ រាជរដ្ឋាភិបាលខិតខំធ្វើកិច្ចការគ្រប់បែបយ៉ាងដើម្បីធ្វើឱ្យស្ថានភាពនៅក្នុងប្រទេសមានការប្រែប្រួលល្អប្រសើរឡើងជាលំដាប់។
លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា មានតែរាជរដ្ឋាភិបាលតែប៉ុណ្ណោះដែលមានលទ្ធភាពចរចាតម្លើងបៀរវត្សឱ្យកម្មករ កម្មការិនី គ្មានបាតដៃរបស់បក្សប្រឆាំងនោះទេ។ ការតម្លើងបៀរវត្សដែលកម្មករ កម្មការិនីទទួលបានពេលនេះ ពុំមែនចេញពីការទាមទាររបស់បក្សប្រឆាំងនោះឡើយ។ ពាក់ព័ន្ធនឹងការទារធ្វើបាតុកម្មរបស់បក្សប្រឆាំង ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រិះគន់ខ្លាំងៗថា កម្មករខ្លះគេមិនព្រមទៅធ្វើបាតុកម្មទេ ប៉ុន្តែគេទៅគម្រាមកំហែង ទម្លាយទ្វាររោងចក្របង្ខំឱ្យកម្មករចេញមកធ្វើបាតុកម្ម៕

No comments:
Post a Comment