Wednesday, August 30, 2017

នៅឆ្នាំ២០១៨ខាងមុខ ប្រាក់ខែអប្បបរមាសម្រាប់កម្មករមិនតិចជាង១៦០ដុល្លារទេ

នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំធ្វើកិច្ចការជាច្រើន ដើម្បីឱ្យប្រាក់ខែកម្មករមានការកើនឡើង ហើយនៅឆ្នាំ២០១៨ខាងមុខនេះ ប្រាក់ខែអប្បបរមាសម្រាប់កម្មករមិនតិចជាង ១៦០ដុល្លារឡើយ ។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកម្មករ កម្មការិនី ប្រមាណជាង ១ម៉ឺននាក់នៅ សួនឧស្សាហកម្មវឌ្ឍនៈ២ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ប្រាក់ខែអប្បបរមា១៦០ដុល្លារនោះ ក៏មិននៅទ្រឹងដដែលនោះឡើយ នឹងត្រូវមានការកើនឡើងជាបន្តបន្ទាប់ទៀត ដែលទាំងអស់នេះគឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានធ្វើកិច្ចការសម្របសម្រួលជាច្រើន តួយ៉ាងដូចជាការមិនយកពន្ធលើប្រាក់ចំណេញរយៈពេល៩ឆ្នាំ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់អាជីវកម្មបានរឹងមាំ និងមួយផ្នែកទៀតគឺដើម្បីជាចំណែកនៅក្នុងការតម្លើងប្រាក់បៀរវត្សរបស់កម្មករផងដែរ៕








No comments:

Post a Comment