ក្រុមបាល់ទាត់ Muangthong United ដែលជើងខ្លាំងនៅលីកកំពូលរបស់ថៃ នឹងធ្វើដំណើរមកដល់រាជធានីភ្នំពេញ នៅវេលាម៉ោង៤និង២០នាទី ល្ងាចថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុម Cambodia All Stars នៅថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះ។
ក្រុមទាំង២នឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិ ដែលនឹងធ្វើឡើងនៅម៉ោង៦ល្ងាច ថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០១៧ លើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ៕
No comments:
Post a Comment