ក្រសួងបរិស្ថាននៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំកម្រិតបច្ចេកទេស ចុងក្រោយដើម្បីពិនិត្យ និងសម្រេចលើការគ្រោងកញ្ចប់ថវិកាឆ្នាំ២០១៨ ដោយមានមន្ត្រីក្រសួងបរិស្ថានចូលរួមជាង៥០នាក់ ដែលមកពីគ្រប់មន្ទីរទូទាំងប្រទេស និងមន្ត្រីជំនាញតាមនាយកដ្ឋាននីមួយៗ។
កិច្ចប្រជុំនេះ ក្រោមអធិបតីភាពរបស់លោក ចាយ សាមិត្ត អនុរដ្ឋលេខាធិកា និងលោក សៅ សុភាព នាយខុទ្ទកាល័យក្រសួងបរិស្ថាន។
សូមជម្រាបផងដែរថា កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីឱ្យគម្រោងកញ្ចប់ថវិការឆ្នាំ២០១៨ របស់ក្រសួងបរិស្ថាន ទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងដំណើរការ នៃការការពារកញ្ចប់ថវិកាឆ្នាំ២០១៨ របស់ក្រសួងកម្រិតបច្ចេកទេស និងកម្រិតថ្នាក់ដឹកនាំជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
No comments:
Post a Comment