ថ្លែងបើកកម្មវិធីនេះ លោក យឹម ណុលឡា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស បានឡើងអានសារលិខិតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនជនរួមជាតិ ក្នុងឱកាសពិធីអបអរសាទរ «តំបន់ប្រាសាទសំបូរព្រៃគុក» ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោក ។ នៅព្រឹកមិញនេះដែរ ទីស្តីការគណៈរដ្ឋមន្ត្រី បានរៀបចំពិធីទូងស្គរជ័យ រាំងលេងកំសាន្ត និងជួបជុំទទួលទានអាហាររួមគ្នាយ៉ាងសប្បាយរីករាយផងដែរ។ សម្រាប់ការប្រារព្ធពិធីអបអរសាទរនេះ គឺត្រូវបានធ្វើឡើង នៅទូទាំងប្រទេស ព្រមគ្នា ក្នុងពេលតែមួយ គឺនៅវេលាម៉ោង ១០:០០ ព្រឹក ថ្ងៃទី១០ ខែ កក្កដា ឆ្នាំ ២០១៧ ។
គួរបញ្ជាក់ថា តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជីជាបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំលើកទី៤១ របស់អង្គការយូណេស្កូ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ៕

No comments:
Post a Comment