រដ្ឋមន្រ្តីក្រសួងការងារ ទទួលជួបសំដែងការគួរសម និងប្រជុំពិភាក្សាការងារ ជាមួយលោក រដ្ឋមន្រ្តីក្រសួងធនធានមនុស្ស នៃប្រទេសម៉ាឡេស៊ី
នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា រាជធានីភ្នំពេញ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសំដែងការគួរសម និងប្រជុំពិភាក្សាការងារថ្នាក់រដ្ឋមន្រ្តីលើកទី២ ជាមួយលោក Dato’ Sri Richard Riot Anak Jaem រដ្ឋមន្រ្តីក្រសួងធនធានមនុស្ស នៃប្រទេសម៉ាឡេស៊ី ដើម្បីពិភាក្សាលើការអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរស្ដីពីការជ្រើសរើស បណ្ដុះបណ្ដាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅប្រទេសម៉ាឡេស៊ី៕
No comments:
Post a Comment