នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា វិស័យកីឡា បានធ្វើឱ្យកម្ពុជាមានភាពស្មើមុខស្មើមាត់ជាមួយប្រទេសដទៃ។ លោក បានថ្លែងដូចនេះ ក្នុងឱកាសសំណេះសំណាលក្នុងពិធីអបអរសាទរ កីឡាការនី អ៊ុក ស្រីមុំ ជ័យលាភីមេដាយមាសពិភពលោកកីឡាប៉េតង់ ប្រចាំឆ្នាំ២០១៧នៅទីក្រុង GHENT ប្រទេសប៊ែលហ្សិក នៅវិមានសន្តិភាព។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា មិនប្រាកដថាប្រទេសដែលមានប្រជាជនច្រើន ប្រទេសដែលមានប្រាក់កាក់ច្រើន ពូកែកីឡានោះទេ ហើយក៏មិនប្រាកដថា ប្រទេសដែលមាន ប្រជាជនតិច និងប្រទេសក្រីក្រ មានភាពទន់ខ្សោយខាងវិស័យកីឡានោះទេ បញ្ហាសំខាន់នៅ ទីនេះ យើងមានការយល់ដឹងមួយនោះ គឺការខិតខំប្រឹងប្រែងដើម្បីបង្កើនសមត្ថភាពរបស់យើង។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា ពេលវេលាបានកន្លងផុតទៅ បើទោះបីថា សោកនាដកម្មបានប៉ះមកលើប្រជាជនយើង ប៉ុន្តែយើងបានរួមគ្នាជំនះនូវឧបសគ្គគ្រប់យ៉ាង ធ្វើដំណើរបន្តិចម្តងៗពីភាពខ្ទេចខ្ទាំមកកាន់ដំណាក់កាលមួយថ្មី។ តែពេលនេះយើងបានស្គាល់ហើយនូវរសជាតិនៃមេដាយមាសកម្រិតពិភពលោក មេដាយមាសកម្រិតតំបន់អាស៊ី និងមេដាយមាសកម្រិតក្របខណ្ឌស៊ីហ្គែម និងការប្រកួតដទៃទៀត មិនមែនគ្រាន់តែមួយវិញ្ញាសា ឬពីរវិញ្ញាសាទេ យើងត្រូវខិតខំគ្រប់វិញ្ញាសាទាំងអស់។
នៅក្នុងឱកាសសំណេះសំណាលនោះ លោក ហ៊ុន សែន ក៏បានអំពាវនាវឱ្យបងប្អូនអ្នកគាំទ្រ វិស័យកីឡាទាំងអស់ផ្តល់នូវការលើកទឹកចិត្ត និងគាំទ្រចំពោះចលនាកីឡាជាតិរបស់យើង ដូចដែលបាននិងធ្លាប់ធ្វើកន្លងទៅ៕

នៅក្នុងឱកាសសំណេះសំណាលនោះ លោក ហ៊ុន សែន ក៏បានអំពាវនាវឱ្យបងប្អូនអ្នកគាំទ្រ វិស័យកីឡាទាំងអស់ផ្តល់នូវការលើកទឹកចិត្ត និងគាំទ្រចំពោះចលនាកីឡាជាតិរបស់យើង ដូចដែលបាននិងធ្លាប់ធ្វើកន្លងទៅ៕

No comments:
Post a Comment