Friday, April 07, 2017

ចក្រភពអង់គ្លេសសម្លឹងមើលកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយហ្វីលីពីន និងអាស៊ានក្រោយការចាកចេញរបស់អង់គ្លេស

ប្រេសិតមួយរូបបាននិយាយកាលពីថ្ងៃអង្គារថា ចក្រភពអង់គ្លេសកំពុងសម្លឹងមើលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាស៊ាន ឬជាមួយសមាជិកនីមួយៗរបស់ខ្លួនបន្ទាប់ពីខ្លួនចាកចេញពីសហភាពអឺរ៉ុប។
រដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេសទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិលោក Liam Fox បាននិយាយថា អាស៊ានចាំបាច់ត្រូវ «រួបរួមគ្នា» បន្ថែមទៀតសម្រាប់កិច្ចព្រមព្រៀងក្នុងតំបន់  ឱ្យមានដំណើរ បើមិនដូច្នេះទេ ចក្រភពអង់គ្លេស «នឹងសម្លឹងមើលបណ្តាប្រទេសនីមួយៗដោយអាស្រ័យលើភាពខ្លាំងខាងផ្នែកសេដ្ឋកិច្ចរបស់ពួកគេ»។
លោក Fox បាននៅក្នុងកិច្ចប្រជុំពហុជាតិ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេសថា «យើងចង់ក្លាយជាម្ចាស់ជើងឯកដោយងាកទៅពាណិជ្ជកម្មសេរីជាសកលដោយសារតែយើងគិតថា ពាណិជ្ជកម្មសេរីជាផ្នែកមួយដែលល្អបំផុតដែលយើងអាចដោះស្រាយភាពក្រីក្រជាសកល»។
លោកបានប្រាប់សារព័ត៌មាន ABS-CBN ថា «វាជាវិធីមួយដែលល្អបំផុត ដែលយើងអាចបង្កើតឯករាជ្យភាព ដើម្បីជួយបង្កើនសន្តិសុខរបស់យើង» ។
លោក Fox បាននិយាយថា អាស៊ានបានផ្តល់នូវ «ឱកាសសេដ្ឋកិច្ចធំសម្បើម»។ គាត់បាននិយាយថា នៅក្នុងប្រទេសហ្វីលីពីន ប្រទេសអង់គ្លេសជាវិនិយោគិនបរទេសធំជាងគេទីបី។
គាត់បាននិយាយថា «យើងចង់ឃើញរឿងនោះមានការកើនឡើង។ យើងចង់មើលឃើញរឿងនោះ មិនមែនជាការផ្លាស់ប្តូរមួយរយៈនោះទេ ប៉ុន្តែជាទំនោរមួយ»។
ដោយសួរអំពីការព្រួយបារម្ភដែលលើកឡើងដោយសហភាពអឺរ៉ុបអំពីសិទ្ធិមនុស្សនៅក្នុងប្រទេសហ្វីលីពីន លោក Fox បាននិយាយថា «ខ្ញុំគិតថា វាល្អប្រសើរសម្រាប់យើងដើម្បីនិយាយទៅកាន់បណ្តាប្រទេសទាំងនោះ យើងអាចធ្វើកាន់តែច្រើន ប្រសិនបើយើងមានកិច្ចព្រមព្រៀងនៅក្នុងវិស័យនយោបាយ ជាជាងព្យាយាមដាក់ទោសបណ្តាប្រទេសសម្រាប់គោលនយោបាយក្នុងស្រុករបស់ពួកគេផ្ទាល់»។
ក្រៅពីសិទ្ធិមនុស្ស លោក Fox បាននិយាយថា អង់គ្លេសនឹងត្រួតពិនិត្យមើលអំពើពុករលួយ និងព្យាករណ៍គោលនយោបាយអាជីវកម្មដែលធ្វើឱ្យប្រាកដថា នឹងមិនមាន «ការផ្លាស់ប្តូរឡើងវិញ»៕

 ​ប្រភព: ABS-CBN News
​​​​

No comments:

Post a Comment