ការដុតកម្ទេចស្លាកនេះ លោក សួន សំណាង ប្រធានគណបក្សសង្គ្រោះជាតិឃុំ និងជា ជំទប់ទី២ ឃុំត្រពាំងប្រីយ៍ ជានាំដឹកនាំក្រុមការងារដុតបំផ្លាញ ។
បើតាមបដារបស់សកម្មជន CNRP បានអះអាងថា មូលហេតុដែលពួកគេដុតកម្ទេចចោលបែបនេះ ព្រោះតែមេបក្សមិនដោះស្រាយនូវបញ្ហារបស់សកម្មជន មេពុករលួយ មេបក្ខពួកនិយម មេស៊ីសំណូកសូកប៉ាន់។ ជាមួយគ្នានោះ បដាដដែលបញ្ជាក់ថា «លាហើយសង្គ្រោះជាតិ»។
សូមបញ្ជាក់ថា ស្លាកគណបក្សសង្គ្រោះជាតិ ដែលត្រូវបានហែក និងដុតកម្ទេចចោលមាន៤ស្លាក ស្ថិតនៅភូមិទួលកណ្តាល ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៕


No comments:
Post a Comment