នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា បានថ្លែងថា ត្រូវថែរក្សាទុកសួនច្បារក្នុងទីក្រុងនានាជូនប្រជាពលរដ្ឋហាត់ប្រាណ។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំសិក្សា ឆ្នាំ២០១៥-២០១៦ និងលើកទិសដៅសម្រាប់ឆ្នាំសិក្សា២០១៦-២០១៧ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការលេងកីឡាគឺ ដើម្បីសុខភាពផ្ទាល់ខ្លួនផង និងដើម្បីគ្រួសារផងផង និងថែរក្សាទុកនូវសួនច្បារនៅតាមទីសាធារណៈនានាដើម្បីឱ្យប្រជាពលរដ្ឋបានហាត់ប្រាណចៀសវាងពីជំងឺផ្សេងៗដូចជាជំងឺដាច់សរសៃឈាមជាដើម។ លោក ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋនាំគ្នាហាត់ប្រាណ គឺយ៉ាងហោចណាស់ឱ្យចេះលេងកីឡាមួយមុខយ៉ាងតិចផងដែរ៕
No comments:
Post a Comment