(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងរិះគន់ចំពោះការធ្វើនយោបាយរបស់គណបក្សប្រឆាំងនៅកម្ពុជាកន្លងមក ដែលតែងតែ ចោទប្រកាន់មកលើរូបលោក ថាជាអាយ៉ង ប៉ុន្តែជាក់ស្តែងបែរជាមកសុំវធ្វើអាយ៉ងរបស់លោកទៅវិញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងដូចនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២ និងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី១ ពីទំនប់កប់ស្រូវ ដល់មហាវិថីសហព័ន្ធរុស្ស៊ី។
លោក ហ៊ុន សែន បានថ្លែងថា លោក ទទួលស្គាល់សំឡេងបែកធ្លាយរវាងលោក ជាមួយលោក កឹម សុខា ថាជាការពិត ទោះបីជាមានអ្នកវិភាគខ្លះ បានលើកឡើងថាជាការកាត់តសំឡេងក៏ដោយ។ លោក ក៏បានគូសបញ្ជាក់ថា មានអ្នកខ្លះមិនទាន់បានកាន់អំណាចផង ដើរគម្រាមគេ សុទ្ធតែត្រៀមឡើងកាន់អំណាច លឺតែឈ្នះនោះគឺតាំងពីឆ្នាំ១៩៩៨មកម៉្លះ ប៉ុន្តែ តាមការពិតគឺចាញ់រហូត។ លោក ក៏បានសង្កត់ធ្ងន់ថា ធ្វើនយោបាយ គឺគេធ្វើបែបនេះហើយ ហើយឈប់ចោទប្រកាន់ថាអាយ៉ងទៅ ដោយសារពេលនេះមានអ្នកខ្លះសុំធ្វើជាអាយ៉ងរបស់អាយ៉ងទៅវិញ៕

No comments:
Post a Comment