នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុករបស់លោកជាថ្មីម្តងទៀតអំពីតម្លៃនៃសុខសន្តិភាព។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា សុខសន្តិភាព គឺជាឱកាសសម្រាប់ចៅៗទាំង អស់បានសិក្សារៀនសូត្រ កសាងសមត្ថភាព ដើម្បីទទួលបានចំណេះដឹងចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យបានរីកចម្រើនទៅមុខជាបន្តទៀត។ លោក ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ផងដែរថា ក្នុងសម័យនេះ ដែលជាសម័យសុខសន្តិភាព និងការអភិវឌ្ឍ គឺលោកមិនទុកឱ្យចៅៗអត់សាលារៀនឡើយ ហើយចៅៗគឺជាក្តីសង្ឃឹមរបស់ប្រទេសជាតិយើង។
នៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា «សុខសន្តិភាព គឺជាឱកាសសម្រាប់ ចៅៗទាំងអស់បានសិក្សារៀនសូត្រ។ ក្នុងសម័យនេះ គឺតាមិនទុកអោយចៅៗអត់សាលារៀនឡើយ។ ចៅៗគឺជាក្តីសង្ឃឹមរបស់ប្រទេសជាតិយើង»៕

No comments:
Post a Comment