កិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃនេះមានររបៀបវារៈ២រួមមាន ទី១- គម្រោងវិនិយោគខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល ពីស្ថានីយវារីអគ្គិសនីស្ទឹងតាតៃ មកភ្នំពេញ និងគម្រោងវិនិយោគបន្ថែមម៉ាស៊ីនផលិតអគ្គិសនីដុតធ្យូងថ្មអានុភាព១៣៥ មេហ្កាវ៉ាត់ ខេត្តព្រះសីហនុ និងទី២- បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័នពីស្ថានប័ននីតិប្បញ្ញាត្តិលើ «ពិធីសារទី៣ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចទូលំទូលាយ ក្នុងចំណោមរដ្ឋាភិបាល នៃប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េ»។
រាជរដ្ឋាភិបាលបានបង្កើនការខិតខំរបស់ខ្លួន ក្នុងការពង្រីកការតបណ្តាញអគ្គិសនី កាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋនៅ ទូទាំងប្រទេស ខណៈដែលអគ្គិសនី នៅតំបន់ខ្លះ ត្រូវបានទិញពីប្រទេសជិតខាង ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ប្រជាពលរដ្ឋ។
សូមជម្រាបផងដែរថា កាលពីម្សិលមិញនេះ អគ្គិសនីកម្ពុជាក៏បានចុះហត្ថលេខាអនុវត្តគម្រោងសាងសង់ខ្សែបញ្ជូនតង់ស្យុងខ្ពស់២៣០គីឡូវ៉ុល ជំហានទី២ ក្រោមទឹកប្រាក់ ១៨៥លានដុល្លារ ជាមួយក្រុមហ៊ុនចិន China National Heavy Machinery Corporation «CHMC» ថែមទៀត។ គម្រោងនេះនឹងរួចរាល់នៅរយៈពេល៣៦ខែ ដែលនឹងធ្វើឱ្យប្រសើរឡើងក្នុងការតភ្ជាប់អគ្គិសនីជូនប្រជាពលរដ្ឋនៅបែកនារតី នៃកម្ពុជា៕
No comments:
Post a Comment