ភ្នំពេញ៖ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា កម្ពុជាចង់ឱ្យជប៉ុនជួយ កម្ពុជាលើការងារចរាចរណ៍ ការងារបង្រ្កាបគ្រឿងញៀន និងបទល្មើសជលផល ខណៈពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងធ្វើការដោះស្រាយយ៉ាងសកម្ម។
នេះការលើកឡើងរបស់លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក រី ហ្សិអុណូយ៉ា ប្រធានក្រុមមិត្តភាពសភាជប៉ុន-មេគង្គ នៃសភាប្រទេសជប៉ុន នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៧ នាទីស្តីការក្រសួងមហាផ្ទៃ។
លោក ស ខេង បានមានប្រសាសន៍ថា បញ្ហាប្រឈមទាំងបីខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងខិតខំប្រឹងប្រែងក្នុងការដោះស្រាយ ដើម្បីធានាឱ្យបាននូវសុខសន្តិភាពសណ្តាប់ ក្នុងសង្គមកម្ពុជា។
ជាការឆ្លើយតបលោក រី ហ្សិអុណូយ៉ា ប្រធានក្រុមមិត្តភាពសភាជប៉ុន-មេគង្គ នៃសភាប្រទេសជប៉ុន បានលើកឡើងថា ក្រុមមិត្តភាពសភាជប៉ុន-មេគង្គ នៃសភាប្រទេសជប៉ុន នឹងធ្វើការពិចារណានៅពេលដែលទទួលបាននូវសំណើរពីកម្ពុជា៕

No comments:
Post a Comment