Tuesday, December 13, 2016

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់ផ្ទះ៣ខ្នង ជូនសមាជិកសមាគមអតីតយុទ្ធជន ក្នុងខេត្តកំពង់ស្ពឺដែលពុំទាន់មានផ្ទះស្នាក់នៅ

(កំពង់ស្ពឺ)៖ ថ្លែងក្នុងកម្មវិធីចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ ជាមួយសមាជិកសមាគម អតីតយុទ្ធជន ចំនួន៦៩៣នាក់ ក្នុងស្រុកគងពិសី និងចំនួន៦០៦នាក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ លោក គន់ គីម អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានមានប្រសាសន៍ថា ដោយពិនិត្យឃើញការលំបាករបស់បងប្អូនអតីតយុទ្ធជនកម្ពុជា តាមរយៈរូបលោក សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចផ្តល់ជូនផ្ទះចំនួន ៣ខ្នង ជូនសមាជិកអតីតយុទ្ធជនយើងដែលពុំមានផ្ទះស្នាក់នៅសមរម្យ។
លោក គន់ គីម ក៏បានផ្តាំផ្ញើរមេប៉ុស្តិ៍គ្រប់ប៉ុស្តិ៍ ត្រូវរៀបចំសៀវភៅគ្រប់គ្រងសមាជិកសមាគម ដោយមាន រូបថតសមាជិក និងគ្រួសារ រួមទាំងរូបថតផ្ទះ ព្រមទាំងលេខទូរស័ព្ទ ដើម្បីងាយស្រួលក្នុងការទំនាក់ទំនង ជួយដោះស្រាយពេលបងប្អូនពេលមានបញ្ហាសុខភាព ក៏ដូចជាបញ្ហាផ្សេងៗផងដែរ៕





No comments:

Post a Comment