កាលពីពេលថ្មីៗកន្លងមកនេះ ក្រុមការងារស្ថានទូតបានទទួលព័ត៌មាន
និងបានទទួលសំនួរពីបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម ដោយលើកឡើងថា
“ការពន្យាសុពលភាពលិខិតឆ្លងដែនគឺត្រូវចំណាយថវិកាចំនួន 50000វ៉ុន (៥ម៉ឺនវ៉ុន)
ពិតមែនឬទេ?”
ស្ថានទូតសូមបញ្ជាក់ថា ដោយយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់
របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី
ស្ថានទូតពុំដែលយកកម្រៃសេវាលើការពន្យាលិខិតឆ្លងដែនជូនប្រជាពលរដ្ឋខ្មែរនោះទេ។
បន្ថែមពីលើនេះ ដើម្បីបង្កលក្ខណៈងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋនោះ
ស្ថានទូតបាននឹងតែងតែរៀបចំកម្មវិធីចុះពន្យាលិខិតឆ្លងដែនដោយផ្ទាល់នៅក្បែរមូលដ្ឋានដែលបងប្អូនរស់នៅថែមទៀតផង។
ជាមួយគ្នានេះ ក្រុមការងារបានស្រាវជ្រាវរកឃើញ និងកំណត់មុខសញ្ញាបានហើយ
ចំពោះជនឆ្លៀតឱកាសកេងចំណេញ យកសេវាក្រៅផ្លូវការពីបងប្អូនចំនួនប្រហែល
5ម៉ឺនវ៉ុន ដើម្បីជាការរត់ការជួយពន្យាលិខិតឆ្លងដែនជូន។ ស្ថានទូត
ក៏សូមអំពាវដល់ក្រុមឆ្លៀតឱកាសសូមបញ្ឈប់ជាបន្ទាន់ ជៀសវាង
ស្ថានទូតមានវិធានការផ្លូវច្បាប់ណាមួយ
ហើយស្ថានទូតនឹងមិនទទួលខុសត្រូវចំពោះហេតុការណ៍ដែលអាចកើតឡើងជាយថាហេតុណាមួយ
បើបងប្អូនប្រជាពលរដ្ឋនៅតែបន្ដស្វែងរកសេវាក្រៅផ្លូវការបែបនេះ។
ក្រុមការងារស្ថានទូត ក៏បានអះអាងថានឹងបន្ដខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារឱ្យអស់ពីលទ្ធភាពដើម្បីជួយដោះស្រាយបញ្ហា និងគាំពារផ្លូវច្បាប់ជូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ៕
ប្រភពពី GNN
No comments:
Post a Comment