Monday, November 28, 2016

នាយ​ករដ្ឋម​ន្ដ្រីកម្ពុ​ជា ប្រាប់​មហាសន្និ​បាតស​ភាតំបន់អា​ស៊ីថា «ប្រជា​ពលរដ្ឋ​កម្ពុ​ជាទាំ​​ងអស់​លែ​ងត្រូវ​ការសង្គ្រា​មទៀត​ហើយ»

សៀមរាប៖ ថ្លែងទៅកាន់ថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា មកពីបណ្ដាប្រទេសជាសមាជិក សភាតំបន់អាស៊ី ទាំង២៣ប្រទេសព្រមទាំងគណៈប្រតិភូ បណ្ដាប្រទេសជាអ្នកសង្កេតការណ៍ និងអង្គការជាដៃគូរជាច្រើននាក់ ក្នុងមហាសន្និបាតសភាតំបន់អាស៊ី APA (Asian Parliamentary Assembly) លើកទី៩ នៅទឹកដីសៀមរាបអង្គរ ខេត្តសៀមរាប នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ប្រជាពលរដ្ឋកម្ពុជាទាំងអស់លែងត្រូវការសង្គ្រាមទៀតហើយ»។
ក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «កម្ពុជាត្រូវបានញាំញីដោយភ្លើងសង្រ្គាមចាប់តាំងពីសង្រ្គាមលោកលើកទី២ ហើយត្រូវបានបិទបញ្ចប់ទំព័រខ្មៅងងឹងនៅក្រោយថ្ងៃទី០៧ មករា ១៩៧៩។ ដូច្នេះ ប្រជាពលរដ្ឋកម្ពុជា មិនចង់ឃើញភ្លើងសង្រ្គាមទៀតនោះឡើយ ហើយប្រជាជាតិដទៃ ក៏មិនចង់ឃើញផងដែរ ដែលទាមទារឲ្យមានការរួមគ្នា ដើម្បីទប់ស្កាត់នូវភ្លើងសង្រ្គាមនេះ»។
សូមបញ្ជាក់ផងដែរថា មហាសន្និបាតសភាតំបន់អាស៊ីលើកទី៩ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «ការជំរុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងតំបន់»៕





No comments:

Post a Comment