នៅព្រឹកថ្ងៃទី១៤
ខែមិថុនា ឆ្នាំ២០១៦នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ
និងជាប្រធានគណៈកម្មការស្រាវជ្រាវ និងធ្វើកោសល្យវិច័យលើស្នាមមេដៃ
បានដឹកនាំក្រុមការងារប្រជុំត្រួតពិនិត្យលើលទ្ធផល នៃការធ្វើកោសល្យវិច័យស្នាមមេដៃ
អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ។
កិច្ចប្រជុំត្រួតពិនិត្យលើលទ្ធផល
នៃការធ្វើកោសល្យវិច័យស្នាមមេដៃអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ នាពេលនេះ បានធ្វើឡើងបន្ទាប់ពីគណៈកម្មការស្រាវជ្រាវបានធ្វើកោសល្យ វិច័យលើស្នាមមេដៃប្រជាពលរដ្ឋ
នៅលើញត្តិរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានចាត់តាំងភារកិច្ច
ឲ្យអនុវត្តទៅតាមជំនាញនីមួយៗ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦។
សូមរំលឹកផងដែរថា
ការចាប់ផ្តើមការធ្វើកោសល្យវិច័យលើស្នាមមេដៃរបស់ប្រជាពលរដ្ឋ
គឺបន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចឲ្យក្រសួងមហាផ្ទៃ
ធ្វើការស្រាវជ្រាវនិងធ្វើកោសល្យវិច័យ លើស្នាមមេដៃដែលគណបក្សសង្គ្រោះជាតិ
បានយកទៅថ្វាយព្រះមហាក្សត្រសុំព្រះរាជអន្តរាគមន៍ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦
ដើម្បីចៀសវាងការប្រើប្រាស់ស្នាមមេដៃបោកប្រាស់ប្រជាពលរដ្ឋ និងជាពិសេសព្រះមហាក្សត្រ។
យោងតាមសេចក្តីសម្រេច
របស់ក្រសួងមហាផ្ទៃ បេសកកម្មធ្វើកោសល្យវិច័យ លើស្នាមមេដៃប្រជាពលរដ្ឋនៅលើញត្តិរបស់គណបក្ស
សង្គ្រោះជាតិ ត្រូវធ្វើ ក្នុងរយៈពេលរង្វង់៣០ថ្ងៃ។ ក្រុមការងាររបស់
អគ្គស្នងការនគរបាលជាតិ សន្យាថានឹងខិតខំប្រឹងប្រែងធ្វើរឿងនេះឲ្យបានទាន់ពេលវេលា
និងមានប្រសិទ្ធភាព៕
No comments:
Post a Comment