Wednesday, May 25, 2016

ការប្រកាសកំណត់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់គឺដើម្បីជួយសម្រួលការងារឱ្យគ្រប់ភាគីពាក់ព័ន្ធ

សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋា​ភិបាល​កម្ពុជា បានចេញ​មក​បញ្ជាក់​ថា ការ​​ប្រកាស​ប​ង្ហា​​ញ កាល​បរិច្ឆេ​ទមុន​ពេលច្បាប់​កំណត់នេះ ដើម្បីស​ម្រួលឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ មាន​​ពេល​វេលា​​គ្រប់​គ្រាន់ ក្នុងការ​ត្រៀម​លក្ខណៈសម្ប​ត្តិទទួលយក​ការបោះ​ឆ្នោត​មួយនេះ។ សម្តេច​នា​យក​​រដ្ឋមន្រ្តី ក៏រំ​ពឹងថា នឹង​គ្មាន​ការអត្ថា​ធិប្បាយ​ណាមួយ​ឲ្យ​លើសពីអ្វី ដែល​សម្តេច​​បាន​​លើក​ឡើង​នេះ​ឡើយ ជុំវិញ​ការ​ប្រកាស​កាលប​រិច្ឆេទ សម្រាប់​ការបោះ​ឆ្នោត​ជ្រើសរើស ក្រុម​​ប្រឹក្សាឃុំ-​សង្កាត់​នេះ។ សម្តេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ដូចនេះ នៅ​​ក្នុង​ឱ​កាស​ អញ្ជើញ​ជាអធិ​បតីប្រគល់​សញ្ញាបត្រដល់និ​ស្សិត​សាកល​វិទ្យាល័យ​អាស៊ី-អឺរ៉ុប នាព្រឹក​​ថ្ងៃទី២៥ ខែឧ​សភា ឆ្នាំ២០​១៦នេះ។
សម្តេច​នា​យក​​រដ្ឋមន្រ្តី បាន​បន្ថែ​មថា ការសម្រេ​ចប្រកា​សកាល​បរិ​ច្ឆេទសម្រាប់​ការ​បោះ​​ឆ្នោត​នេះ ដើម្បីផ្តល់​ពេល​វេលា​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ រួមមា​នគណៈកម្មាធិកា​រជាតិរៀបចំ​​ការបោះ​ឆ្នោ​ត ក្រសួ​ងសេដ្ឋកិច្ច និងហិរញ្ញ​វត្ថុ គណបក្ស​នយោបាយ ក៏ដូចជា​ប្រជាពលរដ្ឋ​​ត្រៀម​លក្ខណៈ​​សម្បត្តិឲ្យ​បានគ្រ​ប់គ្រាន់ និងទាន់​ពេលវេលា សម្រា​ប់រៀបចំ​កា​របោះឆ្នោត​ឲ្យ​ប្រ​ព្រឹត្ត​ទៅ​​ដោយភា​ពល្អប្រសើរ។ សម្តេច​តេជោ ហ៊ុន សែន ក៏បានបញ្ជា​ក់បន្ថែមថា​កា​រ​ប្រកាស​​បង្ហាញ​​កាល​បរិច្ឆេទនេះ ក៏អាចជួយ​ឱ្យក្រសួងមហាផ្ទៃ​ខិតខំពន្លឿន ការផ្តល់​​អត្តសញ្ញាណ​​បណ្ណ​​សញ្ជាតិ ​ខ្មែរជូនប្រជា​ពលរដ្ឋ ដែលនៅ​សេសសល់ប្រ​មាណ ២លាននា​ក់ទៀត។
សម្តេ​ចតេជោ បានបញ្ជាក់​ផងដែរថា ការបង្ហាញកា​លបរិច្ឆេទនេះ ក៏ជួយឲ្យ​គណបក្ស​​នយោ​បាយ​​មានពេលវេលា​រៀបចំចាត់ចែងបេក្ខជន សម្រាប់ធ្វើ​ក្រុមប្រឹក្សាឃុំ​-សង្កាត់ ក៏ដូចជា​បេក្ខ​ជន​ត្រូ​វរៀបចំខ្លួន សម្រាប់​ធ្វើជាមេឃុំ និងចៅសង្កាត់​ផងដែរ។ សម្តេចតេ​ជោ ហ៊ុន សែន ក៏​បាន​​​ជំរុញឲ្យប្រ​ជាពលរដ្ឋទៅ​ធ្វើអត្តសញ្ញា​ណបណ្ណ និងទៅ​ចុះបញ្ជី​ឈ្មោះបោះ​ឆ្នោត​ឲ្យបាន​គ្រប់គ្នា​ដើម្បីចូលរួម​បោះឆ្នោតនៅ​ថ្ងៃអាទិត្យ ទី០៤ ខែ​មិថុនា ឆ្នាំ២០១​៧ខាងមុខនេះ។
សម្តេច​តេជោនា​យក​រដ្ឋមន្រ្តី ក៏បា​នធ្វើការអំពា​វនាវឱ្យគ្រ​ប់ភាគី​ពាក់ព័ន្ធជា​ពិសេសគ​​ណបក្ស នយោ​បាយប​ញ្ឈប់ការចោទ​ប្រកាន់ផ្សេងៗ​ដូចជាបញ្ហាបាត់​ចំនួនអ្នក​បោះឆ្នោត និងប​ញ្ហាទឹក ខ្មៅជ្រលក់​ដៃបន្ទាប់​ពីបោះឆ្នោត​ហើយ ដែលធ្លាប់ត្រូ​វបានគណ​បក្សមួយចោ​ទថាទឹកខ្មៅ​នោះ អាច​លុបវិញ​បានភ្លាមៗ​ជាដើម៕







No comments:

Post a Comment