Thursday, March 24, 2016

ប្រធាននាយកដ្ឋានបច្ចេកទេស និងកោ​សល្យវិច័យ នៃអង្គភាព​ប្រឆាំងអំពើពុករលួយ​អះអាងថា ​សំឡេងខ្សែអា​ត់ដែលបែ​កធ្លាយ គឺពិតជា​សម្លេងលោ​ក កឹម​ សុខា​ និង​ស្រីមុំ​

នាព្រឹកថ្ងែ​ទី២៤ ខែមីនា ឆ្នាំ២០១៦នេះ លោក ជា សំអាត ប្រធាននា​យកដ្ឋានបច្ចេកទេស និង កោសល្យវិច័យ នៃអង្គភាព​ប្រឆាំងអំពើពុករលួយ បានថ្លែងបញ្ជាក់ប្រា​ប់ក្រុមអ្នកសារព័ត៌មាន និងចំពោះមុខក្រុ​មនិស្សិតដែលបានដា​ក់ពាក្យបណ្តឹងប្តឹងក្នុងសំណុំរឿងអា​ស្រូវផ្លូវភេទរបស់លោក កឹម សុខា ដោយមន្ត្រី​ជំនាញរូបនេះ បានអះអាងថា សំឡេងនៅ​ក្នុងខ្សែអា​ត់ដែលបែកធ្លាយនោះ គឺជាសំឡេ​ងរបស់លោក កឹម សុខា និងស្រីមុំយ៉ា​ងពិតប្រាកដ។
លោក ជា សំអាត បានបញ្ជាក់ថា សម្លេងក្នុងខ្សែអាត់ដែលបែ​កធ្លាយ និងសំឡេ​ងខាងក្រៅ (សំដៅលើសំ​ឡេងរបស់លោក កឹម សុខា ) គឺដូចគ្នា ដែលសំឡេងនោះ គឺជាសំឡេ​ងរបស់មនុស្សតែ​មួយ។
ការបញ្ជាក់នេះ​ធ្វើឡើងនៅក្នុង​កិច្ចប្រជុំពិភាក្សា នៅនាយកដ្ឋាន​បច្ចេកទេស និងកោ​សល្យវិច័យ នៃអង្គភាពប្រ​ឆាំងអំពើពុ​ករលួយ ដើម្បីប្រកាស​លទ្ធផល នៃការធ្វើកោស​ល្យវិច័យ លើខ្សែអា​ត់សំឡេង ជាមួយនឹ​ងការប្រកាសថា នឹងបើកការស៊ើ​បអង្កេតបន្ថែមទៀត នៅពេ​លខាងមុខជាមួយនឹ​ងតម្រុយការ​ងារស្រាវជ្រាវផ្សេ​ងៗទៀត។
ជាមួយគ្នានេះ​ដែរ លោកទេ​សរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គ​ភាពប្រឆាំង​អំពើពុលរលួយបាន​ឲ្យដឹងថា ACU ប្រកាសទទួលយកពាក្យ​បណ្តឹងរប​ស់ក្រុមនិស្សិត ជាមុខកា​រដោយគោរពគោល​ការណ៍អភ័យ ឯកសិទ្ធិ​សភា និងបើកឯ​កសារប្រកាសទ្រ​ព្យសម្បត្តិរបស់​លោកកឹម សុខា និងបានសង្ក​ត់ធ្ងន់ថា គ្មានអ្វីម​ករារាំងអង្គភាពប្រឆាំ​ងអំពើពុករ​លួយបានទេ។ ជាមួយគ្នានេះ លោកក៏​បានបញ្ជាក់​យ៉ាងច្បាស់ថា សម្លេង​ខ្សែអាត់នោះ ជាសម្លេងពិ​តរបស់តួអង្គនិមួយៗ (កឹម សុខា និងស្រីមុំ) ។
សូមជម្រា​បផងដែរថា កាលពីថ្ងៃ​ទី២២ ខែមីនា ឆ្នាំ២០១៦ អង្គភាពប្រ​ឆាំងអំពើ​ពុករលួយ ក៏បានបើកកិច្ចប្រ​ជុំរបស់ខ្លួនមួ​យរួចមកហើយ ដើម្បីពិភាក្សា​បណ្តឹងរបស់ក្រុ​មយុវជនដែលបានដាក់ពាក្យ​ប្តឹង លោក កឹម សុខា ប្រធានស្តីទីគណបក្សស​ង្គ្រោះជាតិ ពាក់ព័ន្ធនឹង​ការប្រព្រឹត្តអំពើពុ​ករលួយ សង្ស័យ​ផ្តល់លុយអោយស្រី​ស្នេហ៍ទិញដី ទិញផ្ទះផ​ងដែរ ហើយដោ​យបានបញ្ជា់ថា នៅថ្ងៃទី​២៤ ខែមីនា នេះ អង្គ​ភាពប្រឆាំងអំពើ​ពុករលួយនឹងធ្វើ​សន្និសីទកាសែត ស្តីពីលទ្ធផលនៃការធ្វើកោ​សល្យវិច័យលើខ្សែអា​ត់សំឡេងដែល​បានបែកធ្លាយនោះ៕



No comments:

Post a Comment