Friday, March 18, 2016

ជំនួប​រវាង​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន ជាមួយ​រដ្ឋមន្រ្តី ក្រសួងនីតិកម្ម​នៃសាធារ​ណរដ្ឋកូរ៉េ

ទទួលជំនួប​ពិភាក្សាការងារ​ជាមួយ ឯកឧត្តម ជុង ប៊ូ (Jeong –Boo) រដ្ឋមន្រ្តី ក្រសួង​នីតិកម្ម​នៃ​សាធារណរដ្ឋ​​កូរ៉េ នាព្រឹកថ្ងៃទី១៧ មីនានេះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី សុខ អានរដ្ឋមន្រ្តី ​ ទទួល​បន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានបង្ហាញនូវបំណង​ចង់ឱ្យមាន​កិច្ចសហ​បតិបត្តិការ ទទួល បទពិសោធន៍​ផ្នែកនីតិកម្ម​ពីសាធារណរដ្ឋកូរ៉េ តាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា(IT) ។
ឯកឧត្ដម ​ឧបនាយក​រដ្ឋមន្ត្រី គូសបញ្ជាក់ថាក្រុមប្រឹក្សា​អ្នកច្បាប់ នៃទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ដើរតួ​នាទីសំខាន់ នៅក្នុងការ​ជួយពិនិត្យឡើង​វិញនូវ​ពង្រាងច្បាប់​បទដ្ឋាន​គតិយុត្ត​ទាំងឡាយ ហើយ    ​ដោយ​សាធារណ​រដ្ឋកូរ៉េ ដែលពូកែខាង​​បច្ចេកវិទ្យាព័ត៌មាន​វិទ្យា និងដោយ​បច្ចុប្បន្ន វិស័យ​ព័ត៌មានវិទ្យា អាច​ជួយសម្រួល​ការងារ​ផ្នែកនីតិកម្ម ខាងផ្លូវច្បាប់​បានច្រើននោះ ដូច្នេះ កម្ពុជា ចង់សិក្សាបទពិសោធន៍ ពីសាធារណ​រដ្ឋកូរ៉េ ថាតើព័ត៌មាន​វិទ្យា អាច​ជួយ​ដល់​កិច្ចការ​ផ្នែក​នីតិកម្មដូចម្ដេចខ្លះ ដើម្បីឱ្យកម្ពុជាមាន​​ការរីក​ចម្រើនផ្នែកគតិយុត្ត តាមរយៈ​ការ​ប្រើប្រាស់​ព័ត៌មាន​វិទ្យា។
នៅក្នុងកិច្ចការនេះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី សុំឱ្យមាន​ក្រុមការងារ​ប្រទេស​ទាំងពីរ ដើម្បី​ធ្វើការ​ជាមួយទីភ្នាក់ងារ កយកា (KOICA) របស់កូរ៉េ ដែលមាន​វត្តមាន​នៅកម្ពុជា ដើម្បី ឱ្យ​ផ្នែក​នីតិកម្ម​របស់សាធារ​ណរដ្ឋកូរ៉េ អាចធ្វើ​សហប្រតិបត្តិការ តាមរយៈ​ប្រព័ន្ធព័ត៌មានវិទ្យា ជាមួយ ក្រុមប្រឹក្សា​អ្នកច្បាប់កម្ពុជា នៃទីស្ដីការ​គណៈរដ្ឋមន្ត្រី ។
នៅក្នុង ​ជំនួបនេះក៏បាន​​ពិភាក្សាផងដែរផ្ដោតលើកិច្ច​សហ​ប្រតិបត្តិការ ក្នុងវិស័យ​ដទៃៗទៀត ផងដែរ ក្នុង​នោះសម្រាប់គោលបំណង​ដែលកម្ពុជាចង់នាំ​ផ្លែស្វាយទៅកាន់​សាធារណ​ រដ្ឋកូរ៉េ ភាគីកូរ៉េ បានចាប់អារម្មណ៍ ហើយអះអាងថា នឹងជួយសម្រួលដល់ការនាំចេញ ផ្លែស្វាយ របស់កម្ពុជា ទៅកាន់ កូរ៉េ នាពេលខាងមុខនេះ ៕



No comments:

Post a Comment