នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ លោក ឯ សុភាស់
ប្រធានសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជាបាន
សរសេរលិខិតមួយច្បាប់ជូនលោក អាត់ ធន ប្រធានសហភាពការងារកម្ពុជា
ដោយបានស្នើសុំឱ្យបញ្ឈប់សកម្មភាពញុះញង់ផ្សេងៗ។
នៅក្នុងលិខិតនោះផងដែរ ក៏បានបញ្ជាក់ពីកម្មវត្ថុ ដោយបានលើកឡើងថា
ស្នើបញ្ឈប់សកម្មភាពញុះញង់គ្រប់រូបភាពនៅពីក្រោយអតីតអ្នកបើកបររថយន្តក្រុមហ៊ុន
កាពីតូល ចំនួន៤៥នាក់ ដោយបានបញ្ឈប់ស្របតាមច្បាប់រួចហើយ
ដែលបានធ្វើឱ្យប៉ះពាល់ដល់ការប្រកបមុខរបររកស៊ីប្រចាំថ្ងៃរបស់បងប្អូនរឺម៉កម៉ូតូកង់បី-ម៉ូតូឌុបចំនួន១៥០នាក់
ដែលបង្កឡើងដោយសារតែអតីតអ្នកបើកបររថយន្តក្រុមហ៊ុនកាពីតូលមួយក្រុមតូចដឹកនាំដោយសហភាពការងារកម្ពុជាឈរទាមទារទាំងបំពានច្បាប់កន្លងមករហូតដល់បច្ចុប្បន្ន។
យោងតាមខ្លឹមសារនៃលិខិតនោះបានឱ្យដឹងថា
សមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា តំណាងឱ្យបងប្អូនរក ស៊ីដឹកជញ្ជូនភ្ញៀវតាមម៉ូតូ
និងម៉ូតូកង់បី នៅក្រុមហ៊ុនកាពីតូលទាំងអស់ សើ្នឱ្យលោក អាត់ ធន បញ្ឈប់សកម្មភាពញុះញង់គ្រប់រូបភាពនៅពីក្រោយអតីតអ្នកបើកបររថយន្តក្រុមហ៊ុនកាពីតូល
ចំនួន ៤៥នាក់ ដោយបានបញ្ឈប់ស្របតាមច្បាប់រួចហើយ
បានធ្វើឱ្យប៉ះពាល់ទៅដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបអាជីវកម្មជុំវិញបរិវេណដែលក្រុមរបស់លោក
អាត់ ធន ឈរទាមទាររាល់ថ្ងៃ និងប៉ះពាល់ដល់អ្នកបម្រើការងារឱ្យក្រុមហ៊ុនរាប់រយនាក់
ព្រមទាំងអ្នកជិះរថយន្តទៅតាមបណ្តាខេត្តក្រុងនានាជាច្រើននាក់ទៀតផង។
នៅក្នុងលិខិតនោះក៏បានបញ្ជាក់ផងដែរថា
ទង្វើឈរទាមទារនៅតាមដងផ្លូវទាំងអស់នេះ បានធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ
ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅឆ្លងកាត់តំបន់នេះ និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិទាំងមូល
ដោយគិតតែពីផលប្រយោជន៍របស់បក្សពួកខ្លួនមួយក្រុមតូច។ លិខិតនោះក៏បានបន្ថែមថា ក្នុង
នាមលោក អាត់ ធន ជាអ្នកការពារសិទ្ធិស្របច្បាប់ យុត្តិធម៌សង្គម
និងការពារនីតិរដ្ឋដោយឥតលំអៀង ផ្ទុយទៅវិញ
បែរជាលោកចេញមុខដឹកនាំការពារឱ្យបក្សពួករបស់លោកមករំខាន និងប្រព្រឹត្តអំពើល្មើសរហូតឈានដល់ការបង្ករបួសស្នាម
ហើយលោក អាត់ ធន បានធ្វើសេចក្តីថ្លែងការណ៍មួលបង្កាច់
និងបានបង្គាប់បញ្ជាឱ្យក្រុមបក្សពួករបស់លោក
ជេរប្រមាថមើលងាយដោយប្រើសម្តីអសុរោះដែលមិនអាចទទួលយកបានឡើយ។
នៅក្នុងលិខិតនេះផងដែរ ក៏បានសំណូមពរឱ្យលោក អាត់ ធន
ពិនិត្យលើទង្វើទាំងឡាយរបស់ខ្លួន ដែល
បានធ្វើសកម្មភាពកន្លងមករហូតដល់បច្ចុប្បន្នឡើងវិញ
ថាតើជាទង្វើការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋទូទៅ និងសង្គមជាតិទាំងមូល
ឬជាសកម្មភាពដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន
និងបក្សពួកមួយក្រុមតូចក្រោមរូបភាពជាឈ្មួញសិទ្ធិមនុស្ស ឬុយ៉ាងណា?
No comments:
Post a Comment