Friday, January 22, 2016

អាវុធហត្ថរាជ​ធា​នីភ្នំពេញ ប្រជុំផ្សព្វផ្សាយ​​អំពីផែន​ការការ​​ពារសុវត្ថិភាព​ប្រជា​ពលរដ្ឋ អំឡុងបុណ្យ​​ចូលឆ្នាំ​ ចិន-​វៀតណាម

 នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ កងរាជអាវុធហត្ថ​រាជធានីភ្នំពេញ បានប្រជុំស្តីពីការផ្សព្វ​ផ្សាយ​ផែនការ​ការពារប្រជាព​លរដ្ឋ នៅអំឡុងបុ​ណ្យចូលឆ្នាំថ្មីប្រពៃ​ណី ចិន-វៀតណា​ម សម្រាប់ឆ្នាំ​២០១៦ ​ក្រោមអ​ធិបតីភាព ឧត្តមសេ​នីយ៍ទោ រ័ត្ន ស៊្រាង មេបញ្ជាកា​ររង​កងរាជ​អាវុធ​ហត្ថលើ​ផ្ទៃប្រ​ទេស​ និងជាមេ​បញ្ជាការ​កងរាជអាវុធ​ហត្ថរាជធានីភ្នំពេញ។

លោក​ឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង បានលើ​កយកបញ្ហាសំខាន់ៗមួ​យចំនួន ដាក់ឲ្យកម្លាំ​ងក្រោមឱ​វាទ​​ទាំងអ​ស់ត្រូវអនុវត្តឲ្យ​បាន។ លោកឧត្តម​សេនីយ៍ រ័ត្ន ស្រ៊ាង ដូចជា៖

១. ដោយពិធីបុ​ណ្យចូលឆ្នាំថ្មីប្រ​ពៃណី ចិន-វៀតណាម ជិតចូលមក​ដល់ អាវុធហត្ថរាជ​ធានី ភ្នំពេញទាំង​អស់ ត្រូវយកចិត្តទុកដាក់ពីឥឡូវទៅ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ជាពិសេស ត្រូវឃ្លាំមើលតាមចាប់មុខសញ្ញា និង បក្សពួកជនល្មើសដែលនៅ​សេស​សល់​កន្លងមកឲ្យបាន។
២.  កម្លាំងអាវុធហត្ថរាជធា​នីភ្នំពេញគ្រប់រូប ត្រូវមានក្រមសី​លធម៌ សុជីវធម៌ គោរពសិ​ទ្ធមនុស្ស គ្រប់​ពេលបំពេញបេសសកម្មរបស់ខ្លួនទាំងក្នុងនិងក្រៅអង្គ​ភាព។
៣.  ត្រូវចះដាស់តឿនក្រើនរំលឹកក្រុមគ្រួសារបងប្អូនសាច់ញាតិ ព្រមទាំងខ្លួនឯងផ្ទាល់ ត្រូវគោរពនិងអនុវត្តច្បាប់​ឲ្យបាន​ម៉ឹងម៉ាត់ ពិសេសច្បាប់ចរាចរ ដើម្បីការពារសុវត្ថិភាព និងអាយុជិវិតរបស់យើងទាំងអស់គ្នា។
៤. ​ត្រូវលះបង់កម្លាំងកា​យ កម្លាំងចិត្ត និងពេលវេលា បំរើការពា​រ​ប្រជាពលរដ្ឋ និងសុខ សន្តិភាព​ក្នុងសង្គម ជាពិសេសត្រូវស្មោះត្រង់ បំរើការពាររាជរដ្ឋាភិបាលស្របច្បាប់ ​នាពេលបច្ចុប្បន្ន និងទប់ស្កាត់ឲ្យខាងតែបាន​នូវរាល់​ការប៉ុងប៉ងណា​មួយ​ដែល​មានគោលបំណផ្តួលរំលំរាជរដ្ឋាភិបាល និងបំផ្លិចបំផ្លាញដល់ ស្ថេរភាពនយោបាយសុខសន្តិភាព ក្នុងសង្គមជាតិកម្ពុជា ជាដើម។

ក្រោយពីបញ្ច​ប់កិច្ចប្រជុំ លោក រ័ត្ន ស្រ៊ាង បានធ្វើការបើកចែកសម្ភារៈ ដែលបានដោះស្រាយទិញបំ​ពេញ​បន្ថែមលើគោលរបប បំពាក់ជូនដល់នាយ នាយរង អាវុធហត្ថទាំងអស់ទូទាំងរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជំនួស​ឲ្យសម្ភារៈ ដែលប្រើប្រាស់ចាស់​ឬខូចខាតកន្លងមក។ សម្ភារៈទាំងអស់នោះ​រួមមាន ៖ សម្លៀកបំពាក់​កាត់ជូនថ្មីម្នាក់ ១កំប្លេរ, ស្បែកជើង កវែងម្នាក់១គូ, ខ្សែក្រ​វ៉ាត់, ម៉ូកប៉េ​រេ​ខៀវ, មួកម៉ូតូ, ខ្សែសាំងតេរ៉ុង, អាវកាក់​ពន្លឺ និងស្រោមអា​វុធខ្លី K54 ម្នាក់១​ឈុត​ដូចៗគ្នា៕





No comments:

Post a Comment