សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា នឹងចេញសារាចរណែនាំឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ បញ្ឈប់ការជួលដីទៅឱ្យជនជាតិជិតខាងប្រទេស ដូចជាវៀតណាម ថៃ និងឡាវ ជាដើម។
យោងតាមទំព័រFacebook ឈ្មោះ Samdech Hun Sen, Cambodian Prime Minister របស់សម្តេចនៅព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានដាក់ខ្លឹមសារថា«នៅក្នុងកិច្ចប្រជុំពេញអង្គ
គណៈរដ្ឋមន្រ្តីថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានជម្រាបជូនដំណឹងសំខាន់មួយទៀតសម្រាប់
ប្រជាពលរដ្ឋទូទាំងប្រទេសអោយបានជ្រាបថា រាជរដ្ឋាភិបាលកម្ពុជា នឹងចេញសារាចរដល់
ប្រជាពលរដ្ឋរស់នៅតាមព្រំដែនកុំអោយជួលដីអោយបរទេស (ដីស្រែ ចំការ) អោយទៅជនជនជាតិ វៀតណាម រួមទាំងថៃ និង លាវជាដើម ដើម្បីចៀសវាងបញ្ហា (ដីខ្មែរ ស្រែវៀតណាម ដីខ្មែរស្រែថៃ ឬដីខ្មែរ ស្រែលាវ) ជាដើម។ រាជរដ្ឋាភិបាលនឹងពិនិត្យមើលស្ថានភាពជាក់ស្តែងនៅតាមទីតាំងទាំងនោះ ដើម្បីរកវិធានការ អភិវឌ្ឍន៍ រួមទាំងការសាងសង់លំនៅដ្ឋានសម្រាប់កងទ័ពនៅតាមបណ្តា
ព្រំដែនដើម្បីការពារទឹកដីកម្ពុជា។ ទន្ទឹមនឹងនោះដែររាជរដ្ឋាភិបាលកម្ពុជា នឹងផ្ញើលិខិតទៅ
នាយករដ្ឋមន្រ្តីនៃប្រទេសដែលមានព្រំប្រទល់ជាមួយកម្ពុជាដើម្បីសហការ និងហាមឃាត់មិន
អោយពលរដ្ឋនៃប្រទេសទាំងនោះមកជួលដីនៅតាមព្រំដែនកម្ពុជា។ ប៉ុន្តែប្រទេសជាប់ព្រំដែនទាំង អស់ នឹងសហការគ្នាពង្រឹងសេដ្ឋកិច្ចដើម្បីជួយលើកស្ទួយជីវភាពពលរដ្ឋនៅតាមព្រំដែនអោយកាន់តែប្រសើរឡើង៕»
No comments:
Post a Comment