នៅថ្ងៃទី០៦
ខែវិច្ឆិកា ឆ្នាំ២០១៥នេះ គណៈរដ្ឋមន្រ្តី បានបើកកិច្ចប្រជុំពេញអង្គ ក្រោមអធីបតីភាព សម្តេចតេជោ ហ៊ុន សែន ដោយអង្គប្រជុំនៅព្រឹកនេះ បានសម្រេចបង្កើត គ្រឹះស្ថានសាធារណៈ ដើម្បីគ្រប់គ្រងការលក់សំបុត្រចូលទស្សនា តំបន់អង្គរពីក្រុមហ៊ុន សុខ គង់ វិញហើយ នឹងប្រគល់ឲ្យក្រសួងទេសចរណ៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអន្តរក្រសួង រៀបចំគណៈកម្មាធិការនេះវិញ។
ផ្អែកតាមសេចក្តីប្រកាសព័ត៌មាន
ស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ចេញផ្សាយ នៅរសៀលថ្ងៃទី ០៦ ខែវិច្ឆិកា
ឆ្នាំ២០១៥នេះ បានបញ្ជាក់ថា យោងតាមសំណើរបស់ក្រុមហ៊ុន សុខាអូតែល រាជរដ្ឋាភិបាលបានសម្រេចបញ្ចប់កិច្ចសន្យា
ស្តីពីការប្រមូលចំណូលពីការលក់សំបុត្រចូលទស្សនាអង្គរ
ជាមួយក្រុមហ៊ុនសុខាអូតែល និងបានសម្រេចប្រគល់ភារកិច្ចជូនរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រៀបចំបទដ្ឋានគតិយុត្ត ក្នុងការបង្កើត
និងការដាក់ឲ្យដំណើរការសហគ្រាសសាធារណៈ ដែលគ្រប់គ្រងដោយក្រុមប្រឹក្សាភិបាលមួយ
ដើម្បីគ្រប់គ្រងការងារនេះ។
សហគ្រាសសាធារណៈនេះ គ្រោងនឹងចាប់ផ្តើមដំណើរការការងាររបស់ខ្លួន
នៅដើមខែមករា ឆ្នាំ២០១៦ ខាងមុខតទៅ។ ម្យ៉ាងវិញទៀត បុគ្គលិកទាំងអស់របស់ក្រុមហ៊ុន
ដែលកំពុងបម្រើការងារផ្នែកប្រមូលចំណូលនេះ នឹងបន្តការងាររបស់ខ្លួនដដែល ក្រោមការគ្រប់គ្រងរបស់
សហគ្រាសសាធារណៈនេះ៕

No comments:
Post a Comment