មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិបានថ្លែងឲ្យដឹងថា នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥នេះ ឯកឧត្តម អ៊ុំ សំអាន តំណាងរាស្ដ្រមណ្ឌលសៀមរាប នៃគណបក្សសង្គ្រោះជាតិ ដែលជាជនសកម្មក្នុងការសើរើបញ្ហាព្រំដែន និងបានចោទប្រកាន់ថា រាជរដ្ឋាភិបាលប្រើផែនទីក្លែងក្លាយនោះ បានរត់គេចខ្លួនចេញទៅក្រៅប្រទេសហើយ បន្ទាប់ពីលេចឮព័ត៌មានថា សមត្ថកិច្ចស្វែងរកចាប់ខ្លួនរូបលោក។
ប្រភពបានបន្តថា ឯកឧត្តម អ៊ុំ សំអាន បានទៅដល់ប្រទេសថៃ កាលពីយប់ថ្ងៃទី១៦ ខែសីហា រួចនឹងបន្តដំណើរទៅសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណា ឯកឧត្តម ខៀវ សុភ័គ មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់ដល់អ្នកសារព័ត៌មានថា រដ្ឋាភិបាលគ្មានគម្រោងចាប់ លោក អ៊ុំ សំអាន នោះទេក្នុងខណៈនេះ។

No comments:
Post a Comment