ចំណូលដុលនៃការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ
ប្រចាំឆមាសទី១ ឆ្នាំ២០១៥ មានការធ្លាក់ចុះ ០,៦៩% បើប្រៀបធៀបទៅនឹង ឆមាសទី១ ឆ្នាំ២០១៤។ ចំណែកចំណូលដុលនៃការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រចាំខែមិថុនា
មានការកើនឡើង ១០,៧៨% បើប្រៀបធៀបនឹងខែមិថុនា
ឆ្នាំ២០១៤កន្លងទៅ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរណ៍បរទេសនៅរមណីយដ្ឋានអង្គរប្រចាំខែមិថុនា
និងឆមាសទី១ ឆ្នាំ២០១៥ របស់អាជ្ញាធរជាតិអប្សរា ចុះផ្សាយថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥។
នៅឆមាសទី១ ឆ្នាំ២០១៥នេះ អាជ្ញាធរជាតិអប្សរាបានលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ
បានចំនួន ១,០៨៤,៤២៧នាក់ ស្មើនឹងទឹកប្រាក់ ៣០,៩៤៨,២៤០ដុល្លារអាមេរិក ដែលនេះមានការធ្លាក់ចុះ ០.៦៩% បើធៀបនឹងឆមាសទី១
ឆ្នាំ២០១៤។
នៅខែមិថុនា ឆ្នាំ២០១៥នេះ អាជ្ញាធរជាតិអប្សរាលក់បានសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរបានចំនួន
១១៤,០៦៦នាក់ ស្មើនឹងទឹកប្រាក់
៣,១១២,៦៦០ដុល្លារអាមេរិក ដែលនេះមានការកើនឡើង
១០,៧៨% បើធៀបនឹងខែមិថុនា
ឆ្នាំ២០១៤។

No comments:
Post a Comment