កាសែតភ្នំពេញប៉ុស្តិ៍ មិនមានទំព័រ «បទវិចារណកថា» ឲ្យបានត្រឹមត្រូវ ដូចកាសែតភាសាអង់គ្លេសភាគច្រើនដាច់ខាតនោះទេ ដែលទំព័រនេះគឺជាទំព័រប្រចាំថ្ងៃរបស់អ្នកនិពន្ធ (editor) ឬម្ចាស់ (owner) កាសែត ដែលបញ្ចេញពី «ទស្សនៈ» លើបញ្ហានានា។ បើទោះបីជាមានភាពខុសគ្នារវាង «ព័ត៌មាន» និង «បទវិចារណកថា» ក៏ដោយ ក៏នៅក្នុងកាសែតពាណិជ្ជកម្មភាគច្រើនដាច់ខាត បែបបទសរសេរ វាបានក្លាយជារឿងប្រឌិតទៅហើយ គឺការដែលចេញធ្លោលើទំព័រពី «បទវិចារណកថា» យ៉ាងហោចណាស់បានសរសេរតាមតែចិត្តឯងយល់ឃើញ(pays lip service) គឹតទៅជារឿងប្រឌឹត ហើយមានពេលខ្លះយើងប្រហែលជាត្រូវរំលឹកអ្នកកាសែតទាំងនោះផងដែរ ថាទស្សន:របស់ពួកគេគ្រាន់តែសរសេរបោះពុម្ភចេញលើក្រដាស់កាសែត ស្រួលៗវាមិនក្លាយជារឿងពិតនោះទេ។
បើគ្មានទំព័រ «បទវិចារណកថា» ត្រឹមត្រូវ ពីព័ត៌មាននៃរឿងរ៉ាវក្នុងស្រុកនោះទេ កាសែតភ្នំពេញប៉ុស្តិ៍ ច្បាស់ជាបង្ហាញឃើញភាពខុសគ្នា តិចតួចទៅៗ ចំពោះអ្វីដែលហៅថា«ព័ត៌មាន» និង «ទស្សនៈ» របស់អ្នកនិពន្ធ ឬ ម្ចាស់កាសែត។ ឧទាហរណ៍ ក្នុងករណីសរសេរពីរឿងរ៉ាវកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ នេះ ស្តីពីការផ្តន្ទាទោស និងការដាក់ទោសសកម្មជនរបស់គណបក្សសង្គ្រោះជាតិចំនួន១១នាក់ ដែលត្រូវបានចោទពីបទ «បះបោរ» ដែលជាប់ទាក់ទងនឹងបាតុកម្មប្រើប្រាស់អំពើហិង្សាកាលពីថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០១៤ នៅទីលានប្រជាធិបតេយ្យរាជធានីភ្នំពេញ។
អ្វីដែលអាក្រក់នោះ គឺថា ការកាន់តែកើនឡើងនូវទម្លាប់អនុវត្តជាទូទៅ នៃអ្នកកាសែត គឺ អ្នកសរសេរ ឬអ្នកនិពន្ធ បានសន្មត់ «ទស្សនៈ» របស់ខ្លួន ថាជារបស់អ្នកដទៃ ដែលមិនបញ្ចេញឈ្មោះទៅវិញ។ ឧទាហរណ៍ ថាសេចក្តីសម្រេចរបស់តុលាការ «បានធ្វើឲ្យគេច្រើនគ្នា ភ្ញាក់ផ្អើល»។ ថាមាន «អ្នកសង្កេតការណ៍ជាច្រើន បានអះអាងជាយូរមកហើយ» ថាករណីនោះកំពុងតែប្រើប្រាស់ដោយគណបក្សប្រជាជនកម្ពុជា ដើម្បីដាក់សម្ពាធទៅលើគណបក្សសង្គ្រោះជាតិ។ «យោងទៅតាមក្រុមសិទ្ធិមនុស្ស» មាន «ភស្តុតាងដែលអាចជាសំណួរ» ត្រូវបានគេលាតត្រដាង។ ចំពោះអ្នកអានវិញ គេមិនដឹងទាល់តែសោះ ថាអ្នកណា «គេច្រើនគ្នា» ឬក៍អ្នកណា «អ្នកសង្កេតការណ៍ជាច្រើន» ឬក៏ «ក្រុមសិទ្ធិមនុស្ស» ណា? អ្នកសសេរនិយាយសំដៅទៅ (អង្គការ លីកាដូ ដែលត្រូវបានគេលើកឡើងនៅខាងចុងអត្ថបទ ប៉ុន្តែមិនពាក់ព័ន្ធនឹងភស្តុតាងនោះទេ)។ អ្នកកាសែតរូបនោះ មិនពន្យល់ពីហេតុផលចំពោះពាក្យថា «ភ្ញាក់ផ្អើល» នៃមនុស្សម្នាជាច្រើន ដែលមិនបញ្ចេញឈ្មោះ ហើយក៏គ្មានការអធិប្បាយពីភាពសុក្រិតរបស់អ្នកសង្កេតការណ៏ ដែលមិនបញ្ចេញឈ្មោះ ហើយក៏មិនបានប្រាប់យើងថា តើមេធាវី និងកូនក្តី បានចោទសួរពីភស្តុតាង«អាចជាសំណួរ» ហើយប្រសិនបើបែបនោះមែន តើសំណួរនោះ ត្រូវបានគេឆ្លើយពេញចិត្ត ឬ យ៉ាងណា។
ក្នុងស្ថានភាពនេះ អត្ថបទនេះឈានទៅជា «ទស្សនៈនយោបាយ» មួយដោយគ្មានការទទួលខុសត្រូវទាល់តែសោះ។ ដូច្នេះគឺបានបន្សល់ទុកឲ្យអ្នកអានស្ថិតនៅក្នុងភាពសង្ស័យលើការកាត់សេចក្តី បើទោះបីជាមិនត្រឹមត្រូវទាំងស្រុងក៏ដោយ ក៏ប៉ុន្តែ «ទស្សនៈ» នេះមិនត្រូវបានដាក់ក្នុងមាត់បុគ្គលពិតណាម្នាក់ ហើយក៏គ្មានភស្តុតាងណា ដើម្បីបង្ហាញការលើកឡើងនេះដែរ។ តែមានករណីលំអៀងផ្លែកពីធម្មតាមួយ៖ នៅចុងបញ្ចប់នៃអត្ថបទនោះថា អង្គការ លីកាដូ ត្រូវបានគេដកស្រង់សំដី ថា ដំណើរនីតិវិធីរបស់តុលាការ គឺ «ជាកាត់សេចក្តីឲ្យតែមានរូបភាព ដែលមានការគ្រោងទុកជាមុន គឺជាក់ស្តែងធ្វើឡើងដើម្បីបំភ័យគណបក្សសង្គ្រោះជាតិប៉ុណ្ណោះ» ។ ប៉ុន្តែក៏គ្មានភស្តុតាងណាមូយដែលបញ្ជាក់ពីការស្រង់សំដី អង្គការ លីកាដូ សោះ ហើយពាក្យសំដីទាំងនោះ គឺពិតជាសង្ខេបនូវ «បន្ទាត់នយោបាយរបស់អត្ថបទ» ដោយគ្មាននិយាយបកស្រាយអ្វីសោះ។
បើសិនជាមានភាពចន្លោះប្រហោងនៅក្នុងអត្ថបទនេះ គេប្រហែលជាច្រានចោលអត្ថបទនេះថា គ្រាន់តែជាកិច្ចការព័ត៌មានអសមត្ថភាពមួយប៉ុណ្ណោះ។ ជាអកុសល មានរឿងច្រើនទៀត ដែលបង្ហាញឲ្យឃើញពីកំហុសឆ្គងរបស់ កាសែតភ្នំពេញប៉ុស្តិ៍។
វាគួរត្រូវបានគេរំលឹកឡើងវិញថា កាលពីព្រឹត្តិការណ៍ថ្ងៃទី១៥ កក្កដា ២០១៤ ដែលពាក់ព័ន្ធនឹងការវាយប្រហារដ៏យង់ឃ្នងមួយទៅលើក្រុមសន្តិសុខ ពីសំណាក់ក្រុមបាតុករប្រើប្រាស់ដងទង់ធ្វើជាអាវុធ។ នៅពេលនោះ កាសែតភ្នំពេញប៉ុស្តិ៍ បានពិពណ៌នានូវព្រឹត្តិការណ៍ភ័យ ច្របូកច្របល់នោះយ៉ាងច្បាស់លាស់។ «ពួកអ្នកតវ៉ាបានវាយសន្តិសុខខណ្ឌយ៉ាងសាហាវ ហើយនៅពេលនោះមានមនុស្សដែលប្រឡាក់ដោយឈាម ដេកសន្លប់នៅលើដី...» កាសែតភ្នំពេញប៉ុស្តិ៍ បានសសេរអត្ថបទមួយ នៅថ្ងៃដដែលនៃព្រឹត្តិការណ៍នោះ។
ជាងនេះទៅទៀត អត្ថបទដដែលនោះបានសសេរថា៖ «នៅកន្លែងកើតហេតុ អ្នកយកព័ត៌មានរបស់ កាសែតភ្នំពេញប៉ុស្តិ៍ បានឃើញផ្ទាល់នឹងភ្នែកនូវចំនួនសមាជិកសន្តិសុខដ៏ច្រើន ដែលត្រូវបានគេបំបែកឲ្យនៅដាច់ពីគ្នា និងរងការវាយប្រហារពីហ្វូងមនុស្ស។ នៅក្នុងចំណុចព្រឹត្តិការណ៍ ដែលចាប់រូបភាពបានតាមវីឌីអូឃ្លីបរបស់ កាសែតភ្នំពេញប៉ុស្តិ៍ មានសន្តិសុខម្នាក់ត្រូវបានគេឃើញដេកសន្លប់លើដី ខណ: ដែលក្បាលគាត់ត្រូវបានគេគប់ដោយដុំថ្ម។ នៅពេលដែលមានរថយន្តសង្គ្រោះមកដល់ បាតុករជាច្រើនបានរាំងខ្ទប់រថយន្តជួយសង្រ្គោះនោះមិនឲ្យចូលទៅកាន់កន្លែងកើតហេតុ ហើយបន្ទាប់មករថយន្តនោះក៏បានបើកចេញទៅវិញទៅ»។
នៅថ្ងៃទី១៧ កក្កដា ឆ្នាំ២០១៤ អ្នករាយការណ៍របស់ កាសែតភ្នំពេញប៉ុស្តិ៍ បានរាយការណ៍ថា «នៅកន្លែងកើតហេតុ អ្នកយកព័ត៌មានរបស់ កាសែតភ្នំពេញប៉ុស្តិ៍ បានឃើញផ្ទាល់នឹងភ្នែកនូវសន្តិសុខជាច្រើន ត្រូវបានបំបែកឲ្យដាច់ពីគ្នា ត្រូវបានគេស្រាតខោអាវ និងត្រូវបានវាយប្រហារដោយគ្មានមេត្តាពីសំណាក់ហ្វូងមនុស្ស។
«កាលពីថ្ងៃម្សិលមិញនេះ បុគ្គលិកមន្ទីរពេទ្យកាល់ម៉ែត្របានប្រាប់ កាសែតភ្នំពេញប៉ុស្តិ៍ ថា មនុស្ស២២នាក់ កំពុងស្ថិតនៅក្នុងមន្ទីពេទ្យនៅឡើយទេ បន្ទាប់ពីមានអំពើហិង្សាកើតឡើងកាលពីថ្ងៃអង្គារកន្លងទៅនេះ»។
«លោក មាស ភឿន ជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលត្រូវបានគេវាយឲ្យសន្លប់នោះ ក្រោយមកមានភាពធូរស្បើយ ពីការវាយប្រហារនេះ... កូនប្រុសរបស់គាត់បានបន្ថែមថា ឪពុករបស់គាត់មិនមែនជាអ្នកសន្តិសុខទេ តែជាប្រធានភូមិ ១០ នៃផ្សារថ្មីទី ៣។”
មួយឆ្នាំក្រោយមក កាសែតភ្នំពេញប៉ុស្តិ៍ មិនអាចលាតបំភ្លេចទាំងស្រុងនូវ «ព័ត៌មាន» នោះទេ ប៉ុន្ដែបែរជាព្យាយាមលាក់កំបាំងព័ត៌មាននេះទៅវិញ។ ពេលដែលកថាខណ្ឌទីមួយនៃអត្ថបទថ្មីនេះនិយាយថា បាតុកម្ម តវ៉ានេះ “បាន ក្លាយជាហិង្សា និងធ្វើឲ្យមនុស្សរាប់សិបអ្នករងរបួស តែមិនបាននិយាយថា តើអ្នកណារងរបួសទេ ហើយមិនបានបង្ហាញពីភាពធ្ងន់ធ្ងរនៃការវាយប្រហារនេះឡើយ។
អត្តសញ្ញាណនៃជនរងគ្រោះមិនត្រូវបានលើកឡើងនៅទំព័រទីមួយរបស់ «កាសែតភ្នំពេញប៉ុស្តិ៍» ឡើយ «ព័ត៌មាន» នេះត្រូវបានលាក់បាំងរហូតដល់កថាខណ្ឌទី១០ និងទី១១ នៃអត្ថបទដែលមាន ២០ កថាខណ្ឌ។
នៅទីនោះ ការកម្រិត «ព័ត៌មាន» ត្រូវបានបង្ហាញក្នុងលក្ខណៈមួយដែលព្យាយាមបង្ហាញហេតុផលត្រឹមត្រូវសំរាប់អំពើហិង្សានេះ។ អត្ថបទនេះអះអាងថា អ្នកសន្តិសុខដែលរងរបួស «គឺជាមន្ត្រីសន្តិសុខ ខណ្ឌដូនពេញដែលល្បីល្បាញខាងហិង្សា។» («ពាក្យល្បីល្បាញខាងអាក្រក់នេះ មានន័យថា នរណាក៍គេ ដឹងថាអាក្រក់ដែរ ដូច្នេះមិនចាំបាច់បង្ហាញភស្តុតាង»)។
អត្ថបទនេះបន្តអះអាងថា អ្នកសន្តិសុខគឺជាជនរងគ្រោះនៃ “កំហឹងរបស់អ្នកគាំទ្របក្ស CNRP ដែលបានបញ្ចេញតាមរយៈការបង្រ្កាបដោយហិង្សាអស់រយៈពេលជាច្រើនខែលើការតវ៉ារបស់បក្សប្រឆាំង។” និយាយឲ្យស្តាប់ ការរៀបរាប់នេះគឺជាការបំផ្លើស។ នៅក្នុងរយៈពេល ១២ ខែ មុននោះ បាតុកម្មជាច្រើន ឬប្រហែលជាភាគច្រើន ដែលមានអំពើហិង្សាខ្លះៗរវាងបាតុករ និងប៉ូលីស ឬ កំលាំងសន្តិសុខគឺពាក់ព័ន្ធនឹងកូដកម្ម ឬ ការទាមទារដំឡើងប្រាក់ខែអប្បបរមា មិនមែនបាតុកម្មតវ៉ារបស់ បក្ស CNRP លើការបោះឆ្នោតខែកក្កដាឆ្នាំ ២០១៣ឡើយ។ (ហើយគ្មានភស្តុតាងបង្ហាញថាមេភូមិ នៅសង្កាត់ផ្សារថ្មីទី ៣ បានបង្រ្កាបដោយហិង្សាលើបាតុកម្មរបស់បក្ស CNRP ឡើយ)។
លើសពីនេះទៀត កំហឹងរបស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ លើអសមត្ថភាពរបស់ខ្លួនក្នុងការកែប្រែលទ្ធផលនៃការ បោះឆ្នោតមិនត្រូវបាន «បញ្ចេញ» ជាពិសេស។ កំហឹងនេះត្រូវបានបញ្ចេញតាមរយៈសកម្មភាពនានា ដូចជាការបំផ្លាញ និងលួចទំនិញតាមហាងលក់ទំនិញ ដែលបាតុករបានចាត់ទុកថាជារបស់ «យួន»។
គេគួរតែកត់សំគាល់ថា គណបក្សសង្គ្រោះជាតិ បានបង្ហាញអំពីការឯកភាពរបស់ខ្លួនលើការវាយប្រហារលើមន្រ្តីសន្តិសុខ។ រួមជាមួយសេចក្តីថ្លែងការណ៍របស់លោក សម រង្ស៊ី ដែលនិយាយថា មន្ត្រីសន្តិសុខទាំងនេះបាន «បង្ក» ឲ្យមានការប៉ះទង្គិចដោយហិង្សាជាមួយបាតុករគណបក្សសង្គ្រោះជាតិ បានចែកចាយវីដេអូឃ្លីបមួយ បង្ហាញពីអ្នកគាំទ្រដ៍ក្លាហានរបស់គណបក្សសង្គ្រោះជាតិ ដែលបានបញ្ចេញកំហឹងរបស់ខ្លួន ដែលបានគុំយូរមកហើយ តាមរយៈការទាត់ធាក់មន្ត្រីសន្តិសុខ ដែលសន្លប់ ប្រឡាក់ដោយឈាមដេកនៅលើចិញ្ចើមថ្នល់។ បាតុករជាច្រើននៅខាងមុខការវាយប្រហារ បានពាក់មួកការពារសុវត្ថិភាព ដែលជាភស្តុតាងបង្ហាញថានឹងមានការវាយប្រយុទ្ធគ្នា។ (សូមទស្សនាវិដេអូឃ្លីប៖ https://news.vice.com/article/video-emerges-of-protesters-attacking-police-in-cambodia-demonstrations)
ខណៈដែលអត្ថបទ កាសែតភ្នំពេញប៉ុស្តិ៍ បច្ចុប្បន្ន (នៅកថាខណ្ឌទី១០) បានជីកកប់ការណ៍ពិត ដែលមន្រ្តីសន្តិសុខចំនួន៣៩នាក់ បានរងរបួសនៅក្នុងការវាយប្រហារនេះ កាសែតនេះក៍បានបដិសេធការពិតទាំងនេះនៅក្នុងពេលតែមួយ។ នៅផ្នែកខាងលើនៃទំព័រដដែលរូបភាពនៃជនជាប់ចោទម្នាក់ក្នុងចំណោម១១នាក់ បានសរសេរប្រយោគថា «...នៅក្នុងខែកក្កដា ឆ្នាំមុន សមាជិកសន្តិសុខខណ្ឌដូនពេញម្នាក់ ត្រូវបានវាយដំក្រោយពីការតវ៉ាមួយបានក្លាយជាហឹង្សា»។
ពាក្យថា «ម្នាក់» នៅមានន័យថា «សន្តិសុខម្នាក់» ត្រូវបានវាយដំ! ហើយឩប្បតិ្តហេតុមួយនេះគឺពិតជាមិនមែនជាផ្នែកមួយនៃបាតុកម្មឡើយ តែវាបានកើតឡើងបន្ទាប់ពីបាតុកម្មនោះ។ ដូច្នេះ តើជនជាប់ចោទទាំង១១នាក់ ដែលនៅកន្លែងបាតុកម្មនោះ អាចមានទោសពីអ្វីទៅ?
ការសន្និដ្ឋាននោះគឺជាអ្វីដែលអត្ថបទទាំងមូលមានចេតនាទុកនៅក្នុងចិត្តរបស់អ្នកអាន។ «ព័ត៌មាន» ពិតតែមួយគឺថា ជនទាំង១១នាក់នេះ ត្រូវផ្តន្ទាទោស និងកាត់ទោស ហើយផ្នែកដទៃទៀតគឺជា «ទស្សនៈ» ដែលគ្មានការសំអាងរបស់អ្នកការសែត ឬរបស់អ្នកនិពន្ធ៕
ដោយ Allen Myers
No comments:
Post a Comment