ដោយអនុវត្តតាមពាក្យស្លោក ទុក្ខលំបាករបស់ប្រជាពលរដ្ឋ
គឺជាក្តីកង្វល់របស់រាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០១៥ ក្រុមការងារថ្នាក់ជាតិ
ចុះជួយឃុំកុមាររាជា ដឹកនាំដោយឯកឧត្តម សៅ សុភៈ ក្រុមការងារ និងមានការចូលរួមពីសម្ព័ន្ធយុវជនកម្ពុជា
នៅក្នុងមូលដ្ឋានផងដែរ បានចុះទៅពិនិត្យទីតាំងជាក់ស្តែងរបស់ប្រជាពលរដ្ឋរងគ្រោះ
ដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៥ កន្លងទៅនេះ ដែលមានការដួលរលំផ្ទះប្រជាពលរដ្ឋចំនួនពីរខ្នង
ក្នុងនោះមានគ្រួសារលោក ណេន ព្រឿង គ្រួសារលោកស្រី អ៊ឹម កញ្ញា អាយុ៤៣ ឆ្នាំ
ដែលជាស្រ្តីមេម៉ាយកូនពីរនៅក្នុងបន្ទុក នៅភូមិកញ្ចាង ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ
។
ឯកឧត្តម សៅ សុភៈ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ
សួរសុខទុក្ខរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី
និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តតាកែវ ប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម
សុខ សូកាន អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម
ស្វាយ ស៊ីថា រដ្ឋលេខាធិការ ប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន
ឃុំកុមាររាជា ។
ឯកឧត្តម សៅ សុភៈ បានចូលរួមសោកស្តាយដែលឃើញប្រជាពលរដ្ឋកំពុងជួបទុក្ខលំបាកដោយ
ឯកឧត្តមចាត់ទុកថាទុក្ខលំបាកនេះ ជាក្តីកង្វល់របស់រាជរដ្ឋាភិបាល
ដែលគណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់ និងគិតគូរដល់ជីវភាពរស់នៅប្រចាំថ្ងៃ
របស់បងប្អូន។ ឯកឧត្តម ក៏បានបន្តទៀតថា ពេលនេះជារដូវវស្សាដែលតែងតែមានភ្ញៀងធ្លាក់
ផ្គរ រន្ទះ លាយទ្បំ និងខ្យល់កន្រ្តាក់ជាញឹកញាប់ ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នផងនៅពេលមានភ្ញៀងខ្យល់ម្តងៗ
សូមរត់ទៅជ្រកទីកន្លែងមានសុវត្ថិភាពជាបន្ទាន់ដើម្បីការពារកុំឲ្យមានគ្រោះថ្នាក់រហូតបាត់បង់ជីវិតដោយប្រការណាមួយ។
ក្នុងកាសជួប សំណេះ សំណាលសួរសុខទុក្ខនេះដែរក្រុមការងារក៏បានជូនថវិកាឧបត្តម្ភ
ដើម្បីសម្រួលដោះស្រាយជីវភាពជាបណ្តោះអាសន្នជូនប្រជាពលរដ្ឋក្នុងមួយគ្រួសារ១៥ម៉ឺនរៀល
និងទទួលយកសំណូមពររបស់ប្រជាពលរដ្ឋ ដែលស្នើរឲ្យក្រុមការងារថ្នាក់ជាតិជួយជួសជុល
សង់ផ្ទះថ្មីជូនពួកគាត់។
ឯកឧត្តម សៅ សុភៈ បានបញ្ជាក់ជូនប្រជាពលរដ្ឋថា
ក្រុមការងារថ្នាក់ជាតិចុះជួយឃុំកុមាររាជាដឹកនាំដោយឯកឧត្តម ស្វាយ ស៊ីថា និងឯកឧត្តម សុខ សូកាន អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តតាកែវ និងជួយសង់ផ្ទះថ្មីជូនដល់ពួកគាត់ក្នុងពេលឆាប់ៗខាងមុខនេះ
ដើម្បីចូលរួមដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋទាំងនោះ។ ប្រជាពលរដ្ឋមានសេចក្តីត្រេកអររីករាយនូវការយកចិត្តទុក្ខដាក់របស់ក្រុមការងារថ្នាក់ជាតិដែលបានជួយសម្រួលទុក្ខលំបាករបស់ពួកគាត់
ទាន់សភាពការណ៍។
នេះជាការយកចិត្តទុកដាក់ខ្ពស់បំផុតកើតចេញពីអ្នកតំណាងរាស្រ្ត
នៃគណបក្សប្រជាជនកម្ពុជា ក្រុមការងារថ្នាក់កណ្តាលជាតិ រួមទាំងសម្ព័ន្ធយុវជនកម្ពុជា
ក៏ដូចជាមន្ត្រីមូលដ្ឋានក្នុងកិច្ចខិតខំប្រឹងប្រែងអស់ពីកំលាំងកាយកំលាំងចិត្ត ដោះស្រាយរាល់ទុក្ខលំបាកជូនដល់ប្រជាពលរដ្ឋដោយឥតប្រកាន់និន្នាការនយោបាយណាទាំងអស់
៕





No comments:
Post a Comment