ការចុះឈ្មោះបោះឆ្នោតសម្រាប់ ការបោះឆ្នោតក្រុមប្រឹក្សាបឃុំសង្កាត់ឆ្នាំ
២០១៧ និងការបោះឆ្នោតសកលឆ្នាំ២០១៨ ខាងមុខនេះ នឹងត្រូវធ្វើឡើងតាមប្រព័ន្ធកុំព្យូទ័រ
ដោយការប្រើស្នាមមេដៃ និងរូបថត អ្នកបោះឆ្នោតបញ្ចូលទៅក្នុងកុំព្យូទ័រ ដើម្បីបង្កើតបញ្ជីបោះឆ្នោត, នេះបើតាមការលើកឡើងរបស់
ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត (គ.ជ.ប) នៅក្នុងសេចក្តីជូនដំណឹងមួយរបស់
គ.ជ.ប ចុះនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥។
សេចក្តីជូនដំណឹង របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
បានឲ្យដឹងថានៅក្នុងជំនួនរវាង គ.ជ.ប និងសហគមន៍អឺរ៉ុប ឯកឧត្តម ស៊ិក ប៊ុនហុក
ប្រធាន គ.ជ.ប និងសហគមន៍អឺរ៉ុបដែលដឹកនាំដោយ ឯកឧត្តម អគ្គរដ្ឋទូត Jean Francois
Cautain និងលោក Silvio
Gonzato រួមមានសហការីចំនួន ៧រូបទៀត ដែលបានប្រព្រឹត្តនៅទីស្តីការ គ.ជ.ប
នាថ្ងៃទី២០ ខែ ឧសភា ឆ្នាំ២០១៥ ឯកឧត្តមប្រធាន គ.ជ.ប បានជម្រាបជូនគណៈប្រតិភូថា
មកដល់ថ្ងៃនេះគ.ជ.ប ថ្មី ទើបបានបំពេញការងារបានរយៈពេល ១ខែគត់ ហើយ គ.ជ.ប
មានការងារច្រើនត្រូវធ្វើ ដើម្បីត្រៀមរៀបចំការចុះឈ្មោះបោះឆ្នោត និងបង្កើតបញ្ជីបោះឆ្នោតថ្មីនៅឆ្នាំ២០១៦
សម្រាប់បម្រើឲ្យការបោះឆ្នោត ឃុំ សង្កាត់ នៅដើមឆ្នាំ ២០១៧។
ឯកឧត្តម ស៊ិក ប៊ុនហុក បានបន្ថែមទៀតថា ការចុះឈ្មោះបោះឆ្នោតលើកនេះ
ត្រូវធ្វើឡើងតាមប្រព័ន្ធកុំព្យូទ័រ ដោយប្រើស្នាមមេដៃ និងរូបថតអ្នកបោះឆ្នោតបញ្ចូលក្នុងកុំព្យូទ័រ
ដើម្បីបង្កើតប
ញ្ចីបោះឆ្នោត។ ការងារថ្មីនេះត្រូវធ្វើការអប់រំជាចម្បងទាំងក្រុមចុះឈ្មោះ
និងប្រជាពលរដ្ឋផងដែរ ដើម្បីអោយឲ្យយល់ដឹង។ ឯកឧត្តមបានបន្ថែមថា ឯកឧត្តម សូមស្វាគមន៍ចំពោះ
EU ដែលមានបំណង ជួយដល់ គ.ជ.ប ដើម្បីឲ្យដំណើរការទទួលនូវលទ្ធផលល្អ។
ប្រជាពលរដ្ឋនខ្មែរ
លោក Silvio
Gonzato ប្រធានប្រតិភូសហគមន៏អឺរ៉ុប បានមានប្រសាសន៍ថា EU
ត្រៀមខ្លួនជួយដល់ គ.ជ.ប ហើយបានស្វាគមន៍ គ.ជ.ប ដែលថ្មីៗនេះបានបង្កើតគណៈកម្មាការចំពោះកិច្ចការសម្រាប់ធ្វើការជាមួយ
EU និង Japan។ ចំពោះការអបរំអ្នកបោះឆ្នោតលោក Silvio Gonzato បានចាប់អារម្មណ៍ដល់ការអបរំស្ត្រី និងជនពិការ ដើម្បីឲ្រយល់ដឹងពីការបោះឆ្នោត៕
អត្ថបទ៖ ច័ន្ទ ទេវី

No comments:
Post a Comment