នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា
បានសរសេរសារ នៅលើទំព័រ Facebook
ផ្ទាល់ខ្លូនរបស់ឯកឧត្តម ដោយបានបង្ហាញពីអារម្មណ៍ពិត
និងការកត់កំគាល់ជុំវិញមតិសាធារណៈដែលនិយាយអំពីខ្លោងទ្វារ
អង្គរសង្រ្កាន្ត។ ឯកឧត្តមបានលើកឡើងថាទោះបីបុគ្គលមួយចំនួនចង់ឃើញ
ឬមានចេតនាបំផ្លាញយើង (ស.ស.យ.ក)
និងព្រឹត្តិការណ៍អង្គរសង្ក្រាន្តទាំងមូលយ៉ាងណាក៏ដោយ
សូម ក្រុមការងារគ្រប់រូបបន្តខិតខំប្រឹងប្រែងបន្ថែមទៀត
ដើម្បីបំពេញបេសកម្មដ៏ឧត្តុងឧត្តមនេះសម្រាប់នាំជូន
យុវជនយើង ក្រុមគ្រួសារយើង ក្រុមការងារយើង លោកគ្រូអ្នកគ្រូ
សាស្រ្តចារ្យយើង
សិល្បៈករសិល្បៈការិនីយើង ប្រជាជនយើងទូទាំងប្រទេស
ព្រមទាំងមិត្តភក្តិបរទេស
ទទួលបានអនុស្សាវរីយ៍ បទពិសោធន៍ក្នុងភាពសម្បូរបែបនៃវប្បធម៌ជាតិយើង
និងនាំមកនូវមោទភាពសម្រាប់យើងគ្រប់រូបដែលជាយុវជនជំនាន់ក្រោយ។
ឯកឧត្តមបានមានប្រសាសន៍ថា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.), ក្រុមការងារ
និងជនរួមជាតិដែលបានចូលរួមចំណែកយ៉ាងសកម្ម ព្រឹត្តិការណ៍អង្គរសង្ក្រាន្តកន្លងមក។
នេះជាវេលាដ៏មមាញឹក ដែលក្រុមការងារគ្រប់ផ្នែកកំពុងសស្រាក់សស្រាំរៀបចំដំណើរការ
ផែនការតាមកម្មវិធីនៃផ្នែកការងាររៀងៗខ្លួន ក្នុងគោលដៅសម្រេចទៅបានដោយជោគជ័យនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
ព.ស.២៥៥៨-ព.ស.២៥៥៩ គ.ស.២០១៥ សម្រាប់ជនរួមជាតិខ្មែរ។ សមិទ្ធផលដ៏ជោគជ័យរបស់អង្គរសង្ក្រាន្តឆ្នាំកន្លងទៅ
គឺការចូលរួមក្នុងនាមមហាគ្រួសារខ្មែរ ការចងចាំនូវអនុស្សាវរីយ៍ដ៏សប្បាយរីករាយ
និងស្នាមញញឹមដិតជាប់ក្នុងបេះដូងកូនខ្មែរគ្រប់រូប។ ម្យ៉ាងវិញទៀត
អង្គរសង្ក្រាន្តក៏នាំមកនូវចរន្តថវិការ ៣០លានដុល្លារ បានហូរចូលដោយផ្ទាល់ក្នុងហោប៉ៅរបស់ប្រជាជនមូលដ្ឋានផ្ទាល់។
ឯកឧត្តមបានបន្តថា នេះជាវិញ្ញាសារសាកល្បង សម្រាប់ក្រុមការងារយើងទាំងអស់ដែលចូលរួម
និងនៅតែបន្តក្នុងការបំពេញបេសកម្មដ៏ថ្លៃថ្លា នៃការពង្រឹកពង្រីកភាពជោគជ័យបន្ថែមទៀតនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។
អង្គរសង្ក្រាន្តមិនមែនដើម្បីបុគ្គលណាម្នាក់នោះទេ តែអង្គរសង្ក្រាន្តដើម្បីយើងទាំងអស់គ្នា
ដើម្បីលើកតម្កើងកិត្យានុភាពប្រជាជាតិខ្មែយើង ទាំងអស់នេះជាគោលដៅដែលយើងសម្រេចបាន
នាព្រឹត្តិការណ៍អង្គរសង្ក្រាន្តកន្លងមក ជាពិសេសរយៈពេល ៨ខែចុងនៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
ព.ស.២៥៥៨-ព.ស.២៥៥៩ គ.ស.២០១៥ ទោះបីក្នុងកាលៈទេសៈដ៏លំបាកយ៉ាងណាក៏ដោយ យើងកាន់តែជិតស្និទ្ធ
រឹងមាំ និងឆន្ទៈកាន់តែមោះមុតសម្រេចគោលដៅឲ្យបាន ។
យើងរួមគ្នាដើម្បីប្រទេសជាតិរបស់យើង ប្រទេសជាតិត្រូវការយើងគ្រប់រូប
“យើងជឿជាក់ថា យើងធ្វើបាន” ព្រឹត្តិការណ៍អង្គរសង្ក្រាន្តទទួលបានជោគជ័យ
ជោគជ័យដែលមិនត្រឹមតែកើតពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នានោះទេ
តែការខិតខំប្រឹងប្រែងរបស់យើងគឺបង្កើតអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន
ផ្តល់ជូនអ្នកចូលរួមនូវក្តីសោមនស្សរីករាយ និងមោទនភាពវប្បធម៌ អរិយធម៌ជាតិខ្មែរ៕
អត្ថបទ៖ ច័ន្ទ ទេវី

No comments:
Post a Comment