បន្ទាប់ពីបានអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកកិច្ច
នៃប្រជុំកំពូលអាស៊ី‑ អាហ្រ្វិក ឆ្នាំ២០១៥
និងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃសន្និសីទទីក្រុងបាន់ឌុង នៅទីក្រុងហ្សាកាតា
និងទីក្រុងបាន់ឌុង សាធារណរដ្ឋឥណ្ឌូនេស៊ី រយៈពេល៥ថ្ងៃប្រកបដោយលទ្ធផល
ដ៏ត្រចះត្រចង់រួចមក នៅរសៀលថ្ងៃទី២៤ ខែមេសា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញធ្វើដំណើរចាកចេញពីទីក្រុងបាន់ឌុង សាធារណរដ្ឋឥណ្ឌូនេស៊ី ក្នុងដំណើរបន្តអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី២៦ នៅទីក្រុងកូឡាឡាំពួរ និងទីក្រុងឡាំងកាវី ប្រទេសម៉ាឡេស៊ី ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៦-២៧ ខែមេសាឆ្នាំ២០១៥។
វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី
និងគណៈប្រតិភូជាន់ខ្ពស់ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និតស្នាលរាក់ទាក់ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់
នៃប្រទេសម៉ាឡេស៊ី សម្តេចរាជបុត្រី អរុណ រស្មី
ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី ព្រមទាំងឯកឧត្តម
លោកជំទាវ ជាឥស្សរជនការទូតនៃប្រទេសទាំងពីរជាច្រើនរូប។
សូបញ្ជាក់ដែរថា
នៅក្នុងវត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី២៦
នៅទីក្រុងកូឡាឡាំពួរ និងទីក្រុងឡាំងកាវី
ប្រទេសម៉ាឡេស៊ី គឺនៅរសៀលថ្ងៃទី២៥ ខែមេសា សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តម សម
រង្ស៊ី ប្រធានក្រុមភាគតិចក្នុងសភា រួមគ្នាក្នុងការជួបសំណេះសំណាលជាមួយនឹង បងប្អូនប្រជាពលរដ្ឋ
កម្មករ កម្មការិនី និងនិស្សិតកម្ពុជា ដែលកំពុងរស់នៅបំពេញការងារ និងសិក្សានៅប្រទេសម៉ាឡេស៊ី។



No comments:
Post a Comment