ខេត្តព្រះសីហនុ ៖
យើងត្រូវធ្វើឲ្យតំបន់ជនបទមានភាពរស់រវើកយើងមិនអាចមើលរំលងវិស័យ
កសិកម្មទេ។នេះជាប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយក
រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតី
ក្នុងពីធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវកានាព្រឹកថ្ងៃទី២៩ខែ
មេសាឆ្នាំ២០១៥នូវរោងចក្រចម្រាញ់ប្រេងឆៅពីផ្លែដូងប្រេងទី២
នៅភូមិអន្លង់ក្រពើ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ដែលមានសមត្ថភាពចម្រាញ់ប្រេងឆៅពីផ្លែដូងប្រេងបាន៤៥តោនក្នុង១
ម៉ោងដែលក្រុមហ៊ុនម៉ុងឬទ្ធីគ្រុបនិងក្រុមហ៊ុនធីស៊ីស៊ីរបស់ថៃ( MRT
–TCC) បានចំណាយទុនវិនិយោគប្រមាណ២០លាន ដុល្លារអាម៉េរិកដើម្បីសាងសង់
។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍
វាយតម្លៃខ្ពស់ចំពោះក្រុម ហ៊ុន ម៉ុងឬទ្ធី ដែល
បានសហការទុនជាមួយក្រុមហ៊ុន ធី ស៊ី ស៊ី (TCC Group) វិនិយោគទៅលើវិស័យ
កសិកម្មដែលជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។
សម្តេចតេជោបានចាត់ទុកក្រុមហ៊ុននេះជាក្រុមហ៊ុនគំរូ
មួយនៅទូទាំងប្រទេសដែលបានស្រូបយកពលកម្មពីទីក្រុងភ្នំពេញប្រមាណ២០ភាគរយ និងជាក្រុមហ៊ុនមួយដែលកន្លងមកមានសុខដុមនីយកម្មរវាងថៅកែ
និងកម្មករ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ឲ្យដឹងថា
កន្លងមកនៅពេលដែលមានការវិនិយោគចាប់ផ្ដើម អ្នកវិនិយោគដទៃគេចាប់
អារម្មណ៍ទៅលើការវិនិយោគផ្នែកសេវា ឬក៏ផ្នែឧស្សាហកម្មរយៈពេលខ្លី ដែល
ងាយរកប្រាក់ចំណេញ ក៏ប៉ុន្តែការវិនិយោគលើវិស័យកសិកម្មវាលំបាក
ក្នុងការ វិនិយោគទាញយកមកវិញនូវប្រាក់ចំណេញ ។
ដូច្នេះការវិនិយោគនៅចំណុច នេះជាចំណុចមួយដ៏ល្អ
ហើយក៏ជាចំណុចរំឭកដាស់តឿនដល់ខេត្តដទៃទៀត
ដែលត្រូវការធ្វើការវិនិយោគក្នុងវិស័យកសិកម្ម
ជាការចាប់ផ្ដើមប្រកួតប្រជែងនៃ កម្លាំងពលកម្មហើយ ។
សម្ដេចតេជោថ្លែងថា ស្ថិតក្នុងក្របខ័ណ្ឌនៃគោលនយោ
បាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥
ហើយអ្វីដែលខ្ញុំចង់បានគឺ ពីរយ៉ាង ទន្ទឹម
និងថែទាំឧស្សាហកម្មអតិពលកម្មដែលយើងកំពុងមាន ទាក់ទិន
ជាមួយនិងវិស័យវាយនភណ្ឌ ផ្នែកសម្លៀកបំពាក់ និងស្បែកជើង
យើងក៏ត្រូវប្រឹង ទាក់ទាញនៅវិស័យឧស្សហកម្ម ដើម្បីមកវិនិយោគ
ដែលផ្ដល់អាទិភាពពីរយ៉ាង៖ ទី១
គឺឧស្សាហកម្មកែច្នៃលើផលិតផលវត្ថុធាតុដើមដែលកម្ពុជាមានស្រាប់ហើយ
ប្រើឱ្យអស់លទ្ធភាពនៃវត្ថុធាតុដើមយើងមានស្រាប់
ដើម្បីបង្កើតតម្លៃបន្ថែម ក្នុង សេដ្ឋកិច្ចរបស់កម្ពុជា ។
ទី២យើងចង់បានការវិនិយោគដែលមានចរិតជាសកល
ដូចជាការវិនិយោគលើបញ្ហាទាក់ទងជាមួយនឹងការបង្កើតបច្ចេកវិទ្យាថ្មី
ប៉ុន្តែ ឧស្សាហកម្មទាក់ទងនឹងការកែច្នៃផលិតផលកសិកម្មវិញ
គឺជាអាទិភាពសំខាន់ របស់យើង
ដូច្នេះរាជរដ្ឋាភិបាលគ្មានអ្វីក្រៅតែពីស្វាគមន៍អ្នកវិនិយោគក្នុងស្រុក
ហើយក៏ស្វាគមន៍អ្នកវិនិយោគមកពីក្រៅស្រុក ។ សម្តេចថ្លែងថា
គ្រប់ខេត្តទាំង អស់ការវិនិយោគផ្ទាល់ពីបរទេសក្ដី
ការវិនិយោគនៅក្នុងប្រទេសក្ដីគឺនាំមកនូវ
ការរីកចម្រើននៃសេដ្ឋកិច្ចរបស់យើង ហើយយើងលើកទឹកចិត្តឱ្យមានការវិនិ
យោគនៅទីជនបទ ដើម្បីបង្កើតឡើងការរីកចម្រើននូវសេដ្ឋកិច្ចជនបទរបស់
យើង។យើងត្រូវធ្វើឲ្យតំបន់ជនបទមានភាពរស់រវើកយើងមិនអាចមើលរំលង
វិស័យកសិកម្មទេ។លោកឧកញ៉ា ម៉ុងឬទ្ធី
ស្ថាបនិកក្រុមហ៊ុនម៉ុងឬទ្ធីវិនិយោគទុនដំណាំដូងប្រេងកម្ពុជា
បានមានប្រសាសន៍ឲ្យដឹងថា៖
នេះជារោងចក្រចម្រាញ់ប្រេងឆៅពីផ្លែដូងប្រេងទី២
បន្ទាប់ពីរោងចក្រទី១ត្រូវបានកសាងឡើងនៅឆ្នាំ២០០២
ក្រុមហ៊ុនបានធ្វើការសាងសង់រោងចក្រចម្រាញ់ប្រេងដូងដែលមានកម្លាំង
ផលិត៥តោនក្នុង១ម៉ោង ប៉ុន្តែ
រហូតមកដល់បច្ចុប្បន្នបានពង្រីកកម្លាំងផលិតរហូតដល់៣០តោនក្នុង១ម៉ោង។
ទីតាំងរោងចក្រចម្រាញ់ដូងប្រេងនេះស្ថិតនៅជើងភ្នំបូកគោក្នុង
ភូមិអន្លុងក្រពើជាទីរហោស្ថានមួយ ដែលពីមុនឆ្នាំ១៩៩៦
គឺជាទឹកដីសមរភូមិក្តៅប្រទាញប្រទង់ និង
ជាកន្លែងឆ្លងកាត់របស់ខ្មែរក្រហម
ប៉ុន្តែឥឡូវនេះបានប្រែក្លាយទៅជាទីប្រជុំជនមួយដែលមានហេដ្ឋារចនា
សម្ព័ន្ធគ្រប់បែបយ៉ាងរួមមានភូមិអតីតប្រជាជនខ្មែរក្រហមសាលារៀន
មណ្ឌលសុខភាព ប្រព័ន្ធ អគ្គិសនី ប្រព័ន្ធទឹកស្អាត ប្រព័ន្ធធារាសាស្ត្រ
ប្រព័ន្ធសន្តិសុខ ផ្លូវថ្នល់ ចាក់បេតុង និងផ្លូវ ក្រាលគ្រួសក្រហម និង
មានការរៀបចំ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលមួយពិតប្រាកដ។
លោកឧកញ៉ា ម៉ុង ឬទ្ធីបានឲ្យដឹងទៀតថា ៖
ការសាងសង់រោងចក្រចម្រាញ់ដូងប្រេងនេះកាលពីឆ្នាំ២០០២ក្រុមហ៊ុនបាន
សាងសង់រោងចក្រចម្រាញ់ដូងប្រេងទី១ដែលមានកម្លាំងផលិត ៣០
តោនផ្លែដូងស្រស់ក្នុង១ម៉ោង ដាក់ឱ្យ ដំណើរការរួមកហើយ។
តែដោយសារកំណើនផ្លែដូងប្រេងស្រស់ចេះតែមានការកើនឡើងតម្រូវ
ឱ្យក្រុមហ៊ុនត្រូវសាងសង់រោងចក្រចម្រាញ់ដូងប្រេងទី២នេះបន្ថែមមួយ
ទៀតដែលមានសមត្ថភាព ផលិត៤៥តោន ក្នុង១ម៉ោងចំណាយទុនវិនិយោគ២០លាន
ដុល្លារអាម៉េរិក។ ទន្ទឹមនេះ
ក្រុមហ៊ុនក៏មានផែនការសាងសង់រោងចក្រផលិតប្រេងឆៅដើម្បីបម្រើ
ទីផ្សារក្នុងស្រុក និងនាំចេញទៅបរទេស ។
ក្រុមហ៊ុនបានទទួលដីសម្បទានក្នុងឆ្នាំ១៩៩៦ទំហំ១១,០០០
ហិកតាក្នុងនោះដាំ ដូងប្រេងបាន៦,២០០ហិកតារីឯផ្ទៃដីដែល នៅ
សេសសល់ប្រមាណ៥,០០០ហិកតា បានអនុវត្តតាមយុទ្ធសាស្ត្រស្បែកខ្លា។
បន្ទាប់មកក្រុមហ៊ុនទទួលបានដីសម្បទានពីក្រសួងបរិស្ថាន និង
បានប្រមូលទិញពីប្រជាជនថែមទៀតសរុបផ្ទៃដីបច្ចុប្បន្នក្រុមហ៊ុន
ដាំដូងប្រេងបានចំនួន១៦,១៥០ ហិកតាស្មើនឹង២ ២១៦ ៥៧២ដើម។
ក្នុងរយៈពេល១៩ឆ្នាំកន្លងមកនេះក្រុមហ៊ុនបានបោះទុន
វិនិយោគលើដំណាំដូរប្រេងអស់ទឹកប្រាក់ប្រមាណ ១៥០
លានដុល្លារអាម៉េរិករួចមក ហើយ។ ចាប់តាំងពីឆ្នាំ២០១២ ដល់ ២០១៤
ក្រុមហ៊ុនបានប្រមូលផលផ្លែដូងប្រេងស្រស់ចំនួន ៦៨៥ ២៣៧
តោននិងផលិតជាប្រេង ឆៅបានចំនួន១៣១
៣១០តោនដែលបាននាំចេញទៅកាន់ប្រទេសម៉ាឡេស៊ី វៀតណាម ថៃ ឥណ្ឌា ចិន
កូរ៉េខាងត្បូង ស្វីស និង សហគមន៍អឺរ៉ុប ។ រីឯកម្លាំងពលកម្មឆ្នាំ ១៩៩៦
ក្រុមហ៊ុនមានត្រឹមតែ៣៥០នាក់
ប៉ុណ្ណោះប៉ុន្តែបច្ចុប្បន្ននេះចំនួនបានកើនឡើងរហូតដល់ទៅ២.៩៦០នាក់។
ក្រុមហ៊ុន បានសាងសង់ផ្ទះ
ថ្មសម្រាប់បុគ្គលិកកម្មករស្នាក់នៅអចិន្ត្រៃយ៍បានចំនួន២០អគារ
ដែលអាចស្នាក់នៅ បានប្រមាណ១ ០០០ នាក់។ លោក ចារើន ស៊ីរិវឌ្ឍនៈផាក់ឌី
ប្រធានសម្ព័ន្ធក្រុមហ៊ុន ធី ស៊ី ស៊ី (TCC-
Group)មកពីប្រទេសថៃដែលគេដឹងថាជាសេដ្ឋីលំដាប់ទី៣របស់ថៃ
ដែលបានធ្វើការវិនិយោគទុននៅកម្ពុជាជាមួយក្រុមហ៊ុន ម៉ុងឬទ្ធី
បានមានប្រសាសន៍ថា កាលពីឆ្នាំ ២០០៦ ក្រុមហ៊ុន
បានធ្វើការវិនិយោគទុនលើវិស័យដំណាំដូងប្រេង រួមជាមួយក្រុម
ហ៊ុនម៉ុងឬទ្ធី ដែលនៅពេលនោះមានផ្ទៃដី ដាំដុះចំនួន ៦,២០០
ហិកតាប៉ុណ្ណោះមាន រោងចក្រចម្រាញ់ដូងប្រេងខ្នាត ២០តោន ក្នុង១
ម៉ោងនិងអាជីវកម្មកំពង់ផែដែលរួមគ្រប់គម្រោងការមានតម្លៃដើមទុនប្រមាណ
៤០លានដុល្លារ។ រហូតមកដល់ពេលនេះ
ក្រុមហ៊ុនបានបោះទុនជាង៨៩លានដុល្លាររួចហើយក្នុងការវិនិយោគនៅ
កម្ពុជា ។







No comments:
Post a Comment