តាមលិខិតមួយរបស់សាលារាជធានីភ្នំពេញ
ដែលចុះហត្ថលេខាដោយ លោក ពេជ្រ កែវមុន្នី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ
កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៥ បាន ជូនដំណឹង ទៅតំណាងសង្ឃ
វត្តសាមគ្គីរង្ស៊ី
ស្តីពីការត្រួតពិនិត្យរដ្ឋបាល ក្នុងវត្តសាមគ្គីរង្សី ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ
ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នៅក្នុងលិខិតនោះ បានជម្រាបជូនតំណាងសង្ឃ វត្តសាមគ្គីរង្សី ថា នៅថ្ងៃអង្គារ
ទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង ១៣ និង៣០នាទី រសៀល គណៈកម្មការត្រួតពិនិត្យរដ្ឋបាល
ដែលដឹកនាំដោយ លោក ឃួង ស្រេង អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ
ជាប្រធានគណៈកម្មការ នឹងចុះត្រួតពិនិត្យរដ្ឋបាល ក្នុងវត្តសាមគ្គីរង្សី ដើម្បីរក្សាឲ្យបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ នៅក្នុងវត្តសាមគ្គីរង្សី។
គួរបញ្ជាក់ថា
វត្តសាមគ្គីរង្សី ជាវត្តដែលមានព្រះសង្ឃខ្មែរកម្ពុជាក្រោមគង់នៅ
និងដឹកនាំ។ ហើយជារឿយៗ គេតែងឃើញសកម្មភាព ព្រះសង្ឃវត្តសាមគ្គីរង្សី បានចូលរួមដឹកនាំធ្វើបាតុកម្ម
ជាមួយបក្សប្រឆាំង។ ក្រៅពីនេះ វត្តសាមគ្គីរង្សី ក៏ត្រូវបានគេដឹកថា ជាវត្តដែលច្រើនកើតមានអំពើហិង្សា
និងបញ្ហាជម្លោះនានា ហើយកន្លងមកអាជ្ញាធរមូលដ្ឋាន ក៏ធ្លាប់បានទទួលស្គាល់ដែរថា
ពិតជាមានការលំបាកក្នុងការ ចូលទៅសម្របសម្រួល ឬដោះស្រាយកិច្ចការផ្សេងៗក្នុងវត្តសាមគ្គីរង្សីនេះ
ហើយចុងក្រោយនេះ គឺមានជម្លោះទាស់ទែងគ្នារវាងសង្ឃ និងសង្ឃ រហូតដល់ មានការចាក់សម្លាក់សង្ឃខ្មែរក្រោមមួយអង្គសុគត
ទើបឈានឲ្យមានការបង្កើតគណៈកម្មការត្រួតពិនិត្យនេះឡើង។
អត្ថបទដោយ៖
ច័ន្ទ ទេវី
.jpg)


No comments:
Post a Comment