Monday, December 01, 2014

សម្តេចតេជោ ហ៊ុន សែនអនុញ្ញាតឲ្យលោក Hao Ping ប្រធានមហាសន្និបាទ UNESCO ចូលជួបសំដែងការគួរសម



សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​អនុញ្ញាត​ឲ្យ ​Hao​ Ping​ ប្រធានមហាសន្និបាទ UNESCO​ និងជាសហប្រធាន អាយស៊ីស៊ី​ព្រះវិហារ ​(ICC ​Preah​ Vihear​) ចូលជួបសំដែងការគួរសម នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី នា​ព្រឹកថ្ងៃទី ០១ ធ្នូ
ឯ.ឧ អ៊ាង សុផល្លែត ជំនួយការផ្ទាលសម្តេចតេជោបានបញ្ជាក់​ប្រាប់អ្នក​កាសែតនៅ​ក្រោយជំនួប នោះថា  លោក ​Hao​ Ping​ បានសំដែងនូវអំណរគុណ​ចំពោះ​សម្តេច​តេជោនាយករដ្ឋមន្ត្រី ក៍ដូចជាព្រះរាជា ណាចក្រកម្ពុជា ដែលបាន​ទទួលរូប​ចំលាក់​ពីសហរដ្ឋអាមេរិកមកវិញលោកបានជំរាបជូនសម្តេចថា អាយ ស៊ី ស៊ី អង្គរ ដែល​ត្រូវ​បានបង្កើតឡើងកន្លងមក ដោយបានទទួលជោគជ័យយ៉ាងខ្លាំង ហើយនា​ពេល​នេះការបង្កើត អាយ ស៊ី ស៊ី ព្រះវិហារគឺដើម្បីរួមចំណែក​ដល់​ការ​អភិរក្សបេតិកភណ្ឌ​ពិភព​លោក​ ។ ក្នុងន័យនេះ ចិន នឹប្រឹងប្រែង​ឲ្យអស់លទ្ធភាពជាមួយនឹងឥណ្ឌា ដើម្បីធ្វើ​យ៉ាង​ណា​ឲ្យមហាសន្និបាត ​UNESCO​  ដែល​នឹងប្រព្រឹត្តិទៅនៅថ្ងៃពុធ ទី ០៣ ធ្នូ នៅសៀមរាបទទួលបានជោគជ័យ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជំនួបនាពេលនេះ នឹងបង្កើតនូវបរិយាកាសមួយដើម្បីឈានដល់ការប្រជុំនៅថ្ងៃពុធនេះ ក្នុង​ន័យនោះ សម្តេចតេជោ បានស្នើឲ្យភាគីឥណ្ឌាជួយផ្តួចផ្តើមនៅឥណ្ឌាដើម្បីគៀងគរថវិកាដើម្បី​ជួយជួសជុលដល់ប្រាង្គប្រាសាទ ដែលមានរចនាបថបែបហិណ្ឌូនៅ​កម្ពុជា តួយ៉ាង​គឺប្រាសាទព្រះវិហារតែម្តងសម្តេចតេជោ ក៍បានស្នើសុំឲ្យភាគីឥណ្ឌា ពិចារណាធ្វើ​យ៉ាងណាជំរុញការហោះហើរគោលបំណងបង្កើនភ្ញៀវទេសចរមកកាន់កម្ពុជាផងដែរក្នុងនោះ សម្តេចតេជោ ក៍ជំរុញឲ្យមានការហោះហើរកាន់តែច្រើនថែមទៀត ដើម្បីជំរុញភ្ញៀវទេសចរចិនមកកម្ពុជា សម្តេចបន្ថែមថា កម្ពុជា​ពិតជាចង់បានទេសចរមកកម្ពុជាច្រើនឡើងៗ ប៉ុន្តែ​ក៏​មិន​ត្រូវ​ឲ្យ​ទេស​ចរ​ក្នុង​រូបភាព​អវិជ្ជមាន​ណា​មួយ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ ដល់​បេតិកភ័ណ្ឌ ​និង វប្បធម៌កម្ពុជានោះទេ ពោល​គឺ​ទេសចរត្រូវគោរពវប្បធម៌របស់កម្ពុជា

គួរបញ្ជាក់ថា អាយស៊ីស៊ីព្រះវិហារ ដែលត្រូវបានបង្កើតឡើងនេះ មានប្រទេស ចិន និងឥណ្ឌា ជាសហប្រធាន ហើយសហប្រធានទាំងពីរ នឹងធ្វើការគៀងគរថវិកា ពីប្រទេសខ្លួន និងសមាជិកដទៃទៀត ដើម្បីគាំពាដល់ការអភិរក្ស និងជួសជុលប្រាសាទព្រះវិហារ។ កន្លងទៅអាយស៊ីស៊ីអង្គរ ដែលមានជប៉ុន និងបារាំងធ្វើជាសហប្រធាន បានបង្កើតឡើងតាំងពីឆ្នាំ១៩៩៣នោះ បានជួយដល់ការងារអភិរក្ស និងជួស​ជុល​ប្រាង្គ ប្រាសាទអង្គរមិនតិចនោះទេ៕

 
 
 
 
 





No comments:

Post a Comment